សិក្ខាសាលាស្តីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
1

កោះកុង៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងសិក្ខាសាលាស្តីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន នៅមន្ទីរបរិស្ថានខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថាកន្លងមកបញ្ហាអេដស៍ និងគ្រឿងញៀន គឺបានផ្សព្វផ្សាយជាលើកកន្លងមកហើយ ហើយគ្រប់ស្រទាប់ប្រជាពលរដ្ឋទាំងអស់បានជាកាន់តែច្បាស់ផងដែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ តែមន្ទីរបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដល់មន្ត្រីរាជការក្រោមឱវាទទាំងអស់ អោយបានយល់កាន់តែច្បាស់ ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាប ព្រមទាំងបន្តផ្សព្វផ្សាយដល់សហគមន៍បន្តទៀត៕

បញ្ចេញយោបល់