កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាលើកទី០១ អាណត្តិទី៣ របស់ស្រុកកណ្តៀង

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
2

ពោធិ៍សាត់៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលាស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានរៀបចំបើកកិច្ចប្រជុំវិសាមញ្ញលើកទី ០១អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀងក្រោមអធិបតីភាពលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្ដៀង លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង រួមទាំងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុកជាច្រើនរូបទៀត ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក សុខ លីមុត ក៏បានលើកយករបៀបវារ:ចំនួន៨មកធ្វើការណែនាំក៏ដូចជាដាក់ទិសដៅដល់សមាជិកក្រុមប្រឹក្សាដើម្បីអោយអនុវត្តនិងបានដាក់ពេលវេលាជូនដល់អង្គប្រជុំដើម្បីរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយ:ពេល១២ខែរបស់ក្រុមប្រឹក្សា និងបានបង្កើតគណៈកម្មាធិការបីបន្ថែមទៀត បន្ទាប់ពីពិភាក្សា ការរៀបចំសេចក្តីព្រាងទាំងនោះផងដែរ។

បន្ទាប់ពីបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សារួចមកលោក សុខ លីមុត ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ បានធ្វើការសំណូមពរដល់សមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវមានការចុះជួបប្រជុំនិងស្តាប់សំណូមពរពីប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាននូវបញ្ហាផ្សេងៗជាច្រើនទៀតផង៕

បញ្ចេញយោបល់