លោក អេង ឆៃអ៊ាង ពុំមានប្រាក់ឱ្យសកម្មជនធ្វើនយោបាយទេ ប៉ូន្តែមានលុយចូលលេងល្បែងនៅកាស៊ីណូ GM នៅក្នុងទីក្រុង Virginia (មានវីដេអូ)

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
2

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «យុត្តិធម៌ សង្គម» បានបង្ហោះផ្សាយនូវវីដេអូនៃការលេងល្បែងភ្នាល់របស់លោក អេង ឆៃអ៊ាង នៅក្នុងកាស៊ីណូ GM នៅក្នុងទីក្រុងវើជីនៀ សហរដ្ឋអាមេរិក។

ខ្លឹមសារនៅក្នុងហ្វេសប៊ុកនោះ បានសរសេរថា «ខ្ញុំកប់យោបល់និយាយលែងចេញពេលឃើញវីដេអូនិង រូបភាពរបស់លោកអនុប្រធាន អេង ឆៃអ៊ាង ដែលបានទៅរស់នៅក្រៅប្រទេសហើយ គាត់នៅបន្តចូលលេងល្បែងទៀតហើយថ្មីៗនេះ គាត់នៅចូលកាស៊ីណូ GM ដ៏ធំបំផុតមួយនៅក្នុងទីក្រុង Virginia – ប្រទេសអាមេរិកជាមួយមនុស្សជំនិតរបស់គាត់។ ឯងសុំអោយគាត់ផ្ញើលុយមកអោយខ្លះដើម្បីធ្វើការងារបក្ស គាត់ថាអត់មានលុយទេហើយគាត់ថា សូមចាំមើលលទ្ធផលគាត់ទៅប្រទេស New Zealand សិនដើម្បីទៅប្រមូលលុយពីបងប្អូនខ្មែរនៅទីនោះ។ សូមគ្នាយើងមើលវីដេអូខ្លី ១៨វិនាទីនិងរូបភាពខ្លះៗ»៕

បញ្ចេញយោបល់