ក្រសួងមហាផ្ទៃកែសម្រួលសមាសភាពមន្ត្រីតាមដានទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ថ្ងៃសុក្រ ទី ១៦ សីហា ២០១៩​
4

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ បានសម្រេចផ្លាស់ប្តូរសមាសភាពមន្ត្រីតាមដានដំ ណឹងនៅលើទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមសេចក្តីសម្រេចធ្វើឡើងនៅថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោក ហ៊ុយ វណ្ណៈ រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក ១០រូបផ្សេងទៀត។

ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមកការងារនេះ មានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុក Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានតួនាទីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជនដែលបង្ហោះក្នុងទំព័រ Facebook លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ក្រុមការងារ ក៏មានភារកិច្ចតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ៕

បញ្ចេញយោបល់