សេចក្ដីណែនាំស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា

ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា ២០១៩​
5

ពោធិ៍សាត់៖ លេខ ០១០/ស ណ ន/ខ ព ស/១៩ របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតគណៈកម្មាធិការការពារសន្តិសុខសុវត្ថភាពមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិនៅខេត្តពោធិ៍សាត់ ដូចខាងក្រោមដោយមើលឃើញសេចក្ដីណែនាំខាងលើលោក ហេង សុខគង់ សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានឹងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ បានដាក់ចេញនូវគោលការមួយចំនួនដើម្បីជួយសម្រាលបន្ទុកដល់សាលាខេត្ត មន្ទីរអប់រំយុវជននឹងកីឡា សាលាមាតាបិតាសិស្សនឹងសិស្សប្រឡងមធ្យមសិក្សាទុតិយ្យភូមិថ្ងៃទី១៩-២០ខែសីហា ឆ្នាំ២០១៩ នៅតាមមណ្ឌលប្រឡងនានាក្នុងខេត្តក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ( ស ស យ ក )ទទួលផ្ញើកង់ម៉ូតូFree ! ( និយាយរួមផ្ញើដោយមិនគិតប្រាក់ ) សូមប្អូនៗ កូនក្មួយ យកកង់នឹងម៉ូតូ ទៅដាក់នៅតាមកន្លែងដែលសាលានឹងក្រុមការងារ ស ស យ ក បានរៀបចំជាស្រេចព្រមទាំងយកសំបុត្រផ្ញើកង់ ម៉ូតូតាមខ្លួនផងរក្សាកុំអោយបាត់សំបុត្រ ។

ក្រុមគ្រួសារ ស ស យ ក ក៏សុំបញ្ជាក់ផងដែរចំពោះកូនសិស្សប្រឡងដែលមកពីបណ្ដាស្រុកនានាក្នុងខេត្តដែលក្រីក្រគ្មានកន្លែងស្នាក់នៅសូមទាក់ទងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ 0965555955, 016999941, 017229940 ដើម្បីក្រុមការងារនឹងរៀបចំកន្លែងទីស្នាក់ការយុវជនជូនសំរាប់ស្នាក់នៅមានបន្ទប់ដេក បនទប់បាយ បង្គន់អនាម័យដែលមានផាសុខភាព។ ហើយសូមមាតាបិតាសិស្សនឹងសិក្សានុសិស្សទាំងអស់កុំព្រួយពីការបាត់បង់គឺខិតខំតែប្រឡងមួយមុខគត់ ត្រូវចំក្នុងចិត្តថាបើចេះគឺជាប់…។

បញ្ចេញយោបល់