កាកបាទក្រហមកម្ពុជាប្រចាំក្រុងបាវិត នាំយកអំណោយមនុស្សធម៌ចែកជូន ដល់ជនងាយរងគ្រោះ និងជនរងគ្រោះមហន្តរាយធម្មជាតិ

ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា ២០១៩​
3

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោកស្រី សូ សយ ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានទទួលជំនួយមនុស្សធម៌របស់ព្រះសង្ឃព្រះអនុគណក្រុងបាវិត និងចៅអធិការគ្រប់វត្តក្នុងក្រុងបាវិត នៅវត្តដងទង់ សង្កាត់បាទី សម្រាប់ឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះមហន្តរាយផ្សេងៗក្នុងក្រុង។

ក្នុងឱកាសនោះដែរ លោកស្រី សូ សយ បាននាំមកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចំពោះព្រះគុណគ្រប់អង្គ ដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគល់ជូនអនុសាខា ដែលត្រូវការចាំបាច់ ហើយអនុសាខានឹងយកទេយ្យទានទាំងនេះទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។

សំភារ:ដែលបានប្រគល់ជូនអនុសាខារួមមាន អង្ករ៧០០គីឡូក្រាម មី៥កេស ទឹកត្រី ទឹកស៊ីវអ៊ីវ ៧០យូរ សំភារ:បាឡុង ២២បាឡុង និងថវិការចំនួន ១,៤០០.០០០រៀល៕

បញ្ចេញយោបល់