អភិបាលខេត្តកែប ចុះសួរសុខទុក្ខសិស្សានុសិ្ស ២សាលា(វិទ្យាល័យហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស)

ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា ២០១៩​
3

កែប៖ លោក កែន សត្ថា អភិបាលខេត្តកែប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសចុះសួរសុខទុក្ខសិស្សានុសិ្សទាំង២ សាលា(វិទ្យាល័យហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស) បានថ្លែងថា លោកមានសេចក្តីសង្ឃឹមយ៉ាងខ្លាំង ចំពោះលទ្ធផលការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ របស់សិស្សនៅខេត្តកែប។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានផ្ដល់ថវិការដល់លោកគ្រូ អ្នកគ្រូ ទាំង២សាលា ដែលបានខិតខំប្រឹងប្រែងបង្រៀនបំប៉នដល់សិស្សានុសិស្សជាទឹកប្រាក់សរុបចំនួន ២២,៣៨៦,០០០រៀល និងសិស្សានុសិស្សដែលត្រៀមប្រឡងទាំងអស់ក្នុងម្នាក់១០,០០០រៀលផងដែរ ជាកាលើកទឹកចិត្ត៕

បញ្ចេញយោបល់