ពិធីប្រគល់ ទទួលកុំព្យូទ័រ និងសម្ភារះបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យា ព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធ ឌីជីថល

ថ្ងៃព្រហស្បតិ៍ ទី ១៥ សីហា ២០១៩​
2

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រាព្វពិធីសម្ភោធបើកឱ្យប្រើប្រាស់អង់តែនរបស់ក្រុមហ៊ុន មិត្តហ្វូន ស្មាត និងប្រគល់ទទួលកុំព្យូទ័រ និងសម្ភារះ បច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធ (ឌីជីថល) ក្រោមអធិបតីភាពលោក ត្រាំ អុីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត គណៈប្រតិភូក្រុមការងារថ្នាក់ជាតិ ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង គណៈអភិបាល កងកម្លាំង មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក ឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុប ៤៨៩នាក់។

ជាមួយគ្នានោះ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង បច្ចុប្បន្នក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្បន៍មូលដ្ឋានតាមរយៈបណ្តុះបណ្តាល លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន តាមរយះការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មានផ្សព្វផ្សាយ ទាន់ពេលវេលា ។

ក្នុងនោះតំណាងឱ្យក្រុមហ៊ុន មិតហ្វូន និងស្មាត បានរាយការណ៍ពីកិច្ចដំណើរការនៃការអាជីវកម្ម​របស់ក្រុមហ៊ុនបានចូលរួមក្នុងការកសាងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៨ មានចំនួន៩.០០០.០០០ ដុល្លារ(ប្រាំបួនលានដុល្លារ ) ផងដែរ។

លោកបាន​បន្ថែម​ទៀត​ថា ជាក់ស្តែងកុំព្យូទ័រ ២៥ គ្រឿង និងគ្រឿងបរិក្ខាជាច្រើនទៀតបានប្រគល់ជូនសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង គ្រាន់ជាការបង្រៀនបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធ (ឌីជីថល ) នៅកំរិតមធ្យមសិក្សា ទុតិយភូមិ ក្រោមក្របខ័ណ្ឌមូលនិធិ នៃការកសាងសម្ថភាព ការស្រាវជ្រាវ និងការអភិវឌ្បន៍លើធនធានមនុស្សគ្រប់គ្នាផងដែរ៕

បញ្ចេញយោបល់