ពោធិ៍សាត់៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តពោធិ៍សាត់ មានរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើការវាយតម្លៃផលប៉ះពាល់បរិស្ថាន-សង្គមពេញលេញ នៃគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់៕