សមាគមអតីតយុទ្ធជនកម្ពុជា នាំយកថវិការប្រគល់ជូនសមាជិកសមាគមក្នុងស្រុករលាប្អៀរ

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
3

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានចាត់អោយក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត ,លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត ,លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាលខេត្ត រួមជាមួយក្រុមការងារថ្នាក់ ឃុំ ស្រុក បាននាំយកថវិការចំនួន៤,០០០,០០០រៀល (បួនលានរៀល) និងលិខិតចូលរួមមរណទុក្ខប្រគល់ជូនលោកស្រី សំ សុជាតិ ត្រូវជាកូន របស់សពសមាជិក ស.អ.ក ឈ្មោះ ឈុន ប៊ុនថុន ប្រភេទជនពិការ ID(HB03000109) ទទួលមរណភាពវេលា ម៉ោង០២:៤០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។

ឆ្លៀតឱកាសនោះ គ្រួសារសពបានថ្លែងអំណរអគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ សមាគមអតីតយុទ្ធជន សូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕

បញ្ចេញយោបល់