អាជា្ញធរ​ជាតិ​អប្សរា​នាំយក​អំណោយ​ចែកជូន​ដល់គ្រួសារ​ដែលរង​គ្រោះដោយ​អគ្គិភ័យ​នៅភូមិស្ទឹង​ស្រុក​ប្រាសាទ​បាគង

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
212

ក្រុមការងារសហគមន៍ទី១ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានសហគមន៍ក្រុមទី១មានប្រសាសន៍ថា ការចែកជូនអំណោយនេះ ជាការសង្គ្រោះបឋមចំពោះប្រជាពលរដ្ឋរងគ្រោះ។ ថ្វីត្បិតវាមិនច្រើន តែវាពិតជាអាចជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានខ្លះដែរ។ កន្លងមកអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចែកជូនដល់គ្រួសារដែលរងគ្រោះដោយឧបទ្ទវហេតុការណ៍ផ្សេងៗ ដូចជាខ្យល់ព្យុះបាក់ផ្ទះជាដើម។ ឯកឧត្តមបន្តថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌប៉ុណ្ណោះទេ តែក៏បានយកចិត្តទុកដាក់ជាប្រចាំលើសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

លោក ហៃ សុខប ដែលរងគ្រោះដោយភ្លើងឆេះផ្ទះបានលើកឡើងថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ នាំយកអំណោយមកចែកជូនដល់គ្រួសារលោក ដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០១៦កន្លងទៅនេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ជាពិសេសគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះគ្រួសារលោក និងប្រជាពលរដ្ឋទូទៅក្នុងរមណីយដ្ឋានអង្គរ។

អំណោយដែលបានផ្តល់ជូនគ្រួសារជនរងគ្រោះ ដោយអគ្គិភ័នេះមាន អង្ករ ៥០គីឡូក្រាម, មីខ្លាឃុំ ៣កេស , ត្រីខកំប៉ុង៤យួរ,ទឹកត្រី ៣យួរ,ទឹកម្ទេស២ដបធំ, ទឹកស៊ីអ៊ីវ៣យួរ, ប៊ីចេង៥កញ្ចប់, អំបិល៣កញ្ចប់, ស្ករស ៥គីឡូក្រាម, តង់១ , កន្ទេល១ និងថវិកាចំនួន៤០ម៉ឺនរៀល៕

12472420_536719966534936_6632542193154852569_n. [downloaded with 1stBrowser]

12321436_536719763201623_6032281406517139411_n. [downloaded with 1stBrowser]

12038363_536719959868270_1530372633813455454_n. [downloaded with 1stBrowser]

1937202_536719943201605_6504215215319652740_n. [downloaded with 1stBrowser]

1463484_536719789868287_1628623891182040219_n. [downloaded with 1stBrowser]

12924538_536719793201620_4131860424436090283_n. [downloaded with 1stBrowser]

ចែករំលែក

បញ្ចេញយោបល់