ទស្សនៈមិត្តអ្នកអាន៖ បាតុកម្មនៅតូក្យូ ជាសម្រែកមួយនៅក្នុងវាលរហោឋាន !

ថ្ងៃអង្គារ ទី ១៣ សីហា ២០១៩​
13

ជា​រឿង​មួយ​គួ​រ​ឱ្យ​អា​ម៉ា​ស់​ ដែល​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​ ប្រកូក​ប្រកាស​រក​មនុស្ស​រាប់​ខែ​មក​ហើយ​ដើម្បី​ឱ្យ​មក​ចូល​រួម​នូវ​របស់​ដែល​ពួក​គេ​បាន​ហៅ​ថា​ «ម​ហា​បា​តុ​កម្ម​» នៅ​ទី​ក្រុង​តូ​ក្យូ​​ប្រទេស​ជប៉ុន​​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៩​ នោះ​​បែរ​ជា​មាន​មនុស្ស​មួយ​តំបរ​ស្វា និង​គ្មាន​តំណាង​ពី​ប្រទេស​​ជប៉ុន​មក​អើត​មើល​អ្វី​បន្តិច​ទៅ​វិញ​។​

នៅ​មុន​ពេល​ដើរ​ហែរ​បាតុកម្ម​នេះ​ ក៏​មាន​កម្មវិធី​ដែល​ពួកគេ​ឱ្យ​ឈ្មោះ​ថា​ជា​វេទិកា​សាធារណៈ​ដែល​គួរ​ឱ្យ​អស់​សំ​ណើច​ផង​ដែ​រ​ ព្រោះ​ថា​អ្នក​ចូល​រួម​ទាំង​នោះ​ពុំ​មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​ក្រុម​របស់​គេ​ ដែល​មាន​យាយ​ហួរ​ (មួរ សុខ​ហួរ​) ជា​អ្នក​ដឹក​នាំ​រឿង​ និង​លោក​ អ៊ុង​ រិ​ទ្ធី​ ជា​អ្នក​ឧបត្ថម្ភ​កម្ម​វិ​ធី​ ព្រម​ទាំង​មាន​យាយ​ៗ​ពីរ​បី​នាក់​ ជា​អ្នក​ឡើង​សំដែង​តួ​រៀប​រាប់​នោះ​ទេ​។​ ពួក​មេក្លោង​ទាំង​ពីរ​នាក់​នេះ​បាន​សំដែង​នូវ​ការ​ខក​ចិត្ត​ជា​ខ្លាំង ​នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​នាំ​ពី​ការ​ដែល​មិន​ឃើញ​មាន​តំណាង​រដ្ឋាភិបាល​​ជប៉ុន​មក​ចូល​រួម​ក្នុង​វេ​ទិ​កា​ ក៏​ដូច​ជាការ​​ដើរហែ​ក្បួន​បាតុកម្ម​​​នោះ​។ ដូច្នេះហើយ បាន​ជា​ពួក​គេ​មាន​ការ​អៀន​ខ្មាស់​ សំរេច​ចិត្ត​មិន​ចូល​រួម​ការ​ហែ​ក្បួន​បាតុកម្មនោះ​ទេ​​ ដោយ​ទុក​ឱ្យ​ពួក​អាម៉ី​អា​ថោង​ជា​អ្នក​ចេញ​សំដែង​ទៅ​វិញ​។​

ជា​ការ​ពិត​ ការ​ធ្វើ​បា​តុ​កម្ម​ជា​ការ​សំដែង​មតិ​ ដែល​ពួក​គេ​អាច​ធ្វើ​បាន​ ដោយ​ត្រូវ​គោរព​តាម​ច្បាប់​របស់​ប្រទេស​ជប៉ុន​​ដែល​គេ​បាន​កំណត់​ទី​តាំង​ និង​ម៉ោង​ពេល​ឱ្យ​យ៉ាង​ច្បាស់​លាស់​ មាន​ន័យ​ថា​គេ​វាស់​ដីនិង​ម៉ោង​ឱ្យ​​ដើរ​​ ដូ​ច្នេះ​ហើ​យ​គ្រាន់​តែ​ដើរ​ដល់​ទី​តាំង​ភ្លាម​ ប៉ូ​លីស​ជប៉ុន​បាន​ ដើរ​ដេញ​ឱ្យ​រំសាយ​ការ​ប្រមូល​ផ្តុំ​ភ្លា​ម​ៗ​។ ជា​ការ​កត់​សំ​គាល់​ ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​គ្មាន​ទទួល​បាន​នូ​វអ្វី​ជា​ដុំ​កំ​ភួន​ក្រៅ​ពី​ការ​ដើរ​ស្រែក​អាក្រោស​តាម​ដង​ផ្លូវ​ដូច​ក្រុម​មនុស្ស​ឆ្កួត​នោះ​ឡើយ​ ​ព្រោះ​ ៖​

ទី​១​ គ្មាន​ការ​ចាប់​អារ​ម្មណ៍​អ្វី​ពី​ប្រ​ជា​ជន​ជប៉ុន​នោះ​ទេ​ ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ជា​រឿង​ដែល​គ្មាន​ប្រ​យោ​ជ​ន៍​អ្វី​បន្តិច​សោះ​ឡើយ​។

ទី​២​ គ្មា​នប្រ​សិ​ទ្ធ​ភា​ព​ និង​គ្មាន​ឥ​ទ្ធិ​ពល​អ្វី​ម​ក​លើ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​នោះ​ទេ​ ព្រោះ​វា​ជា​រឿង​ច្រំ​ដែលៗ​​ ដែ​ល​ពួក​ក្រុម​ឧ​ទ្ទា​ម​ក្រៅ​ច្បាប់​ទាំង​នេះ​ធ្លាប់​បាន​ធ្វើ​នៅ​ប្រទេ​ស​មួយ​ចំនួន​កន្លង​មក​ហើ​យ​។​ ម្យ៉ាង​ទៀត​ ដំណើរ​ការ​នៃ​ការ​គ្រប់​គ្រង​ប្រទេស​ ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ នយោបាយ​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ជាមិត្ត​ ជាពិសេស​ជាមួយ​ប្រទេស​ជប៉ុន​ គឺ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​ រវា​ង​​រដ្ឋ​​ និង​​រដ្ឋ​ ជាធម្មតា​។​​

ទី​៣​ គ្មាន​ការ​ទទួល​ញត្តិ​ពី​តំណាង​រាជ​រដ្ឋា​ភិ​បាល​ជ​ប៉ុន​ ឬ​តំណាង​រាស្ត្រ​ជ​ប៉ុ​ន​ណា​ម្នាក់​នោះ​ទេ​។​ មាន​ន័យ​ថា​ រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​គេ​មិន​ទទួល​ស្គាល់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទាំង​នោះ​ទេ​ គឺ​គេ​ធ្វើ​កិច្ចការ​សហ​ប្រតិ​បត្តិការ​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​វិញ​។​ ជប៉ុន​បាន​ចាត់​ទុក​ថា​ ការ​តវ៉ានោះ​គឺ​ជារឿង​ធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ គឺ​តែង​តែ​មាន​មតិ​ប្រឆាំង​នឹង​រាជ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​តូច​ដូច​នៅ​ប្រទេស​ជប៉ុន​ដូច្នោះ​ដែរ​។​​

ទី៤ ​វា​ជា​ការ​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​​ក្នុ​ង​ការ​ធ្វើ​វេ​ទិ​កា​​សា​ធា​រ​ណៈ​​នៅ​ទី​នោះ​ ដោយ​សារ​អ្នក​ចូល​រួម​មាន​ចំនួន​ដ៏​តិច​តួច​ស្តួច​ស្តើង​បំ​ផុត​ ​ដែល​ប្រ​មូល​មនុស្ស​មក​ពី​ច្រើន​​ប្រ​ទេ​ស​ដូច​ជា​អា​មេ​រិក​ផង​ កាណាដាផ​ង​​ កូ​រ៉េ​ផ​ង​ ជ​ប៉ុន​ផង​ ប៉ុន្តែ​បា​ន​មនុ​ស្ស​ប្រ​មាណ​ជិត​មួយ​រយ​នាក់​ប៉ុ​ណ្ណោះ​ សួ​ម្បី​តែ​អ្នក​ដែល​ចូល​រួម​ក៏​ទទួល​ស្គាល់​ថា​មាន​គ្នា​ចូល​រួម​ស្តួ​ច​ស្តើង​ផង​ដែរ​។​ ម្យ៉ាង​ទៀត​ គ្មាន​ការ​ទទួល​ស្គាល់​ ឬ​ចូល​រួម​ និង​ឱ្យ​តំលៃ​ពី​តំណាង​រដ្ឋា​ភិ​បាល​ជប៉ុន​នោះ​ទេ​ ទាំង​នៅ​ក្នុង​វេ​ទិ​កា​សា​ធា​រណៈ​ និង​ការ​ដើរ​ស្រែក​តាម​ដង​ផ្លូវ​ គឺ​ដើរ​ស្រែក​តែ​គ្នា​ឯង​ប៉ុន្មាន​នាក់​ប៉ុ​ណ្ណោះ​។​

ទី៥ ជា​ដំណើរ​កំសាន្ត​ទៅ​កាន់​ទី​ក្រុង​តូក្យូ​របស់​យាយ​ហួរ​ និង​ក្រុម​ពួ​ក​គេ​ដែល​បាន​រៃ​អង្គាស​ប្រាក់​កន្លង​មក​ដើម្បី​បំពេញ​ឯក​សារ​ចំ​ណាយ​លើ​ទឹក​ប្រាក់​ដែល​ធ្លាប់​ប្រមូល​បាន​ និង​បន្ត​ល្បិច​បោក​ប្រាស់​រៃ​អង្គាស​ប្រាក់​បន្ថែម​ទៀត​​ប៉ុណ្ណោះ​។​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​អ្នក​កាន់​ហិប​ដើរ​រៃ​អង្គាស​ប្រមូល​ប្រាក់​ដោយ​ឥត​អៀន​ខ្មាស់​ទាំ​ង​​នៅ​​​លើ​​វេ​ទិ​​កា​​​សាធារណៈ​ និង​នៅ​ទី​តាំង​ដែល​ពួក​គេ​ប្រ​មូល​ផ្តុំ​គ្នា​មុន​ហែរ​​។

តាម​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ចូល​រួម​នោះ ​បាន​លួច​ផ្តល់​ព័ត៌មាន​ពី​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​បា​​តុ​ករ​​​មក​​ថា​​ពួក​គេ​​ជា​ក្រុម​កម្មករ​នៅ​កូរ៉េ​​ ដែល​គេ​ជួល​ឱ្យ​ទៅ​ចូល​រួម​ធ្វើ​បាតុ​កម្ម​ ​បាន​ទៅ​លេង​នៅ​ប្រទេស​ជប៉ុន​ផង​ និង​ត្រូវ​ចូល​រួម​ហែ​បាតុកម្ម​មួយ​ភ្លែត​ផង​ប៉ុណ្ណោះ​។​ ពួក​គេ​បាន​ផ្ញើ​ព័ត៌មាន​មក​ប្រាប់​ទៀត​ថា​ ​មេ​ក្លោង​​បាតុ​កម្ម​​គឺ​​យាយ​​បិ​សាច​​សក់​​ស​​ (មួរ សុខហួរ) និង​ឈ្មោះ​ អ៊ុង​ រិទ្ធី​ ដែល​ជាអ្នក​ឧបត្ថម្ភ​កម្មវិធី​​មិន​​ហ៊ាន​​ចូល​​រួម​​ហែរ​បាតុ​កម្ម​​ទេ​​ដោយ​ខ្មាស់​គេ​ពី​រឿង​គ្មាន​តំណាង​ជប៉ុន​ចូល​រួម​។ យាយ​ ហួរ​ បាន​ចាត់​ឱ្យ​​ក្រុម​យាយ​ចាស់​ៗ​៤ទៅ​៥​​នាក់​ ជា​ដៃ​ជើង​ឱ្យ​ចូល​រួម​ដើរ​​ស្រែក​អា​ក្រោស​តាម​ដង​ផ្លូវ​ជំនួស​វិញ​។ ​ចំណែក​អ្នក​ដែល​គេ​ជួល​ពី​កូរ៉េ​ទៅ​នោះ​មិន​​បាន​ស្រែ​ក​បន្ទរ​ស្រុះ​គ្នា​នោះ​ទេ​ ហើយ​គ្រាន់​តែ​ដើរ​ដល់​កន្លែ​ង​កំ​ណត់​ភ្លាម​ ពួក​គេ​ក៏​ចែក​ផ្លូវ​គ្នា​អស់​ភ្លាម​ដែរ​ ។

ជា​រួម​​ ផែន​​ការ​​​ប្រ​​កូក​​​ប្រ​​កា​ស​​​គ្នា​​រាប់​​ខែ​​ និង​​ការ​​ឱ្យ​​ឈ្មោះ​​ថា​​​ជា​ «មហាបាតុកម្ម» នៅទីក្រុង​តូក្យូ​នោះ​​​គឺ​​​បាន​​ត្រឹម​​ក្លាយ​​​ជា​ផែន​​ស្ករ​​ចែក​​គ្នា​​លិឍប៉ុ​ណ្ណោះ​​។ ការ​បរាជ័យ​យ៉ាង​អាម៉ាស​ ដោយ​ហេតុ​ថា​គ្មាន​តំណាង​រាជរដ្ឋា​​ភិបាល​ជប៉ុន​ណាម្នាក់​គេ​ចាប់​អារម្មណ៍​នោះ​ទេ​ ​ដូច្នេះ​ការ​​ធ្វើបាតុកម្ម​​នេះ​​គ្រាន់​​តែ​​​ជា​​រូប​ភាព​​ដូច​​ការ​​ធ្វើ​លើក​មុនៗ​នៅកូរ៉េ​ និង​អាមេរិក​​ប៉ុណ្ណោះ​​គ្មាន​ខ្លឹម​សារ​ ឬ​សម្ពាធ​អ្វី​មក​រារាំង​ការ​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​​នៅ​​ក្នុង​​ប្រ​ទេស​​កម្ពុជា​​ទេ​​ តែ​វាបាន​​ត្រឹម​​តែ​​ជា​ «​សម្រែក​មួយ​នៅក្នុង​វាល​រហោ​ឋាន» ​​ប៉ុណ្ណោះ​​ ៕

 ដោយ​៖​ សួន​ ចំរើន​​​

បញ្ចេញយោបល់