ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម

ថ្ងៃពុធ ទី ៣១ កក្កដា ២០១៩​
21

ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឱ្យលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម នៅសាលប្រជុំអគារ “ឃ” សាលាខេត្តស្វាយរៀង ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអាជ្ញាធរជាតិអាវុធគីមី។

កិច្ចប្រជុំនេះផ្តោតទៅលើ វិទ្យាសាស្ត្រលើពិភពលោកនាពេលបច្ចុប្បន្ន ដែលកំពុងរត់ប្រណាំងគ្នា ជាពិសេសប្រទេសមហាអំណាចធំៗ ទាំង៥ កំពុងដណ្តើមគ្នាយកលេខមួយខាងផ្នែកសេដ្ឋកិច្ច ហើយគ្រឿងសពាវុធប្រល័យលោកក៏កំពុងតែផលិតឡើងលើប្រទេសមហាអំណាចទាំងនោះ ដើម្បីត្រៀមធ្វើសង្គ្រាមដណ្តើមអំណាចគ្រប់គ្រងពិភពលោកទាំងមូល។

អាវុធគីមី នុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម និងសារធាតុគីមី ក៏បានរាលដាលពាសពេញពិភពលោក ហើយបន្ទាប់ពីសម្លាប់មនុស្សដោយផ្ទាល់ គឺសម្លាប់មនុស្សដោយប្រយោល ជាពិសេស គឺបង្ករអោយកើតមានជំងឺឈឺស្កាត់ផ្សេងៗ និងគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ជាបន្តបន្ទាប់ផងដែរ ។ល។

ច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់អោយប្រើប្រាស់ និងផ្សព្វវផ្សាយទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋមូលដ្ឋាន ចូលរួមទប់ស្កាត់អោយមានប្រសិទ្ធភាពដើម្បីសុខភាព និងអាយុជីវិតយើងទាំងអស់គ្នា។

តាមរយៈចំណីម្ហូបអាហារដែលខ្វៈអនាម័យ និងមានសារធាតុគីមី ហើយបើយើងខ្វះការប្រុងប្រយ័ត្ន គឺនឹងបណ្តាលអោយយើងស្លាប់ដោយឃាតករឈាមត្រជាក់៕

បញ្ចេញយោបល់