អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យទីតាំង និងសួរសុខទុក្ខបុគ្គលិកអង្គការ តុកកែញញឹម

ថ្ងៃពុធ ទី ៣១ កក្កដា ២០១៩​
6

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំង និងសំណេះសំណាលជាមួយបុគ្គលិកអង្គការ តុកកែញញឹម ដែលមានទីតាំងស្ថិតនៅភូមិស្រែសា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

ក្នុងនោះដែរ អង្គការ តុកកែញញឹម ក៏បានបង្ហាញជូននូវទីតាំងបង្កាត់ពូជ និងចិញ្ចឹមត្រី មាន់ ជ្រូក និងដំណាំកសិកម្មផ្សេងៗ ដែលបានកសាង និងអភិវឌ្ឍន៍ដោយអង្គការ តុកកែញញឹម។

ការចុះពិនិត្យទីតាំង និងសំណេះសំណាលនោះក៏មានវត្តមានចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីរាជការ៕

បញ្ចេញយោបល់