អភិបាលក្រុងពោធិ៍សាត់ នាំយកថវិការបស់លោកបណ្ឌិត ម៉ៅ ធនិន ចូលរួមរំលែកទុក្ខដល់គ្រួសារលោកមេភូមិ

ថ្ងៃពុធ ទី ៣១ កក្កដា ២០១៩​
28

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩នេះ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងពោធិ៍សាត់ រួមដំណើរដោយអភិបាលរងក្រុង នាំយកថវិកាមួយចំនួន របស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព លោក វ៉ាន់ សុខ មេភូមិពាលញែក១ បានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្នាយុ ៦០ឆ្នាំ ដោយរោគាពាធ៕

បញ្ចេញយោបល់