អភិបាលរងស្រុកកំពង់ត្រឡាច ចូលរួមខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ១មិថុនា

ថ្ងៃសៅរ៍ ទី ១ មិថុនា ២០១៩​
7

កំពង់ឆ្នាំង៖ លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោក ឈឹម វុទ្ធា អភិបាលស្រុក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានចូលរួមខួបលើកទី៧០នៃទិវាកុមារអន្តរជាតិ ១មិថុនា នៅវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះ លោក បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់ថែទាំសុខភាព អប់រំខ្លួនអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ។ ចុងបញ្ចប់នៃកម្មវិធី លោក បានអញ្ជើញចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់