ជាទំលាប់របស់ក្រុមហ៊ុន iPhone 7s អាចនឹងដាក់បង្ហាញនៅឆ្នាំក្រោយនេះ។ ប៉ុន្តែដោយថ្មីៗ នេះមាន ពត៌មានលេចធ្លាយថ្មី ទៀតហើយ អំពី iPhone 7s ដោយ iPhone 7s គឺអាចនឹងមានរូបរាងខុសគ្នាបន្តិចបន្តួចពី iPhone 7 ដែលអាចនឹងមានអេក្រង់ធំជាង iPhone 7 និងមិនបានភ្ជាប់មកនូវអេក្រង់ OLED ឡើយ។ ប៉ុន្តែអ្វី ដែលពិសេសនោះគឺក្នុងពត៌មានលេចធ្លាយនេះ iPhone 7s នឹងអាចមានកាមេរ៉ាភ្លោះស្រាប់ដោយមិនចាំបាច់ មានដល់ iPhone 7s Plus ឡើយ។
សរុបមក នេះគ្រាន់ជា ពត៌មានលេចធ្លាយ បន្តិចបន្តួចប៉ុណ្ណោះ យើងអាចនឹងបានជ្រាបច្បាស់ទាំងអស់គ្នានៅឆ្នាំ ក្រោយនៅពេលដែល Apple ប្រកាសចេញ iPhone 7s របស់ខ្លួន។