Xiaomi ដែលជាក្រុមហ៊ុនដែលតែងប្រកាសចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែល រួមមានថេប្លេត និងឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀតជាច្រើនរាប់មិនអស់ជាមួយនឹងតម្លៃសមរម្យ នឹងប្រកាសអំពីម៉ូឌែល Mi 6 របស់បង្ហាញ ខ្លួននៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2017 ខាងមុខនេះ ។
សេចក្ដីប្រកាសនេះបានធ្វើឡើងដោយ Xiaomi ផ្ទាល់ ប្រាប់ឲ្យអតិថិជនខ្លួនបានដឹងអំពីថ្ងៃដែលកំពូលស្មាតហ្វូន ដើមឆ្នាំរបស់ខ្លួនចេញជាផ្លូវការដោយលើកនេះ Mi 6 នឹងមានការកែប្រែរូបរាងថ្មីស្រឡាងម្ដងទៀត ដែលអាចនឹងមានតួខ្លួនស្រោបឡើងដោយលោហៈធាតុ និងអេក្រង់មានសមត្ថភាពបង្ហាញរូបភាព បានដល់កម្រិត 2K តែ Xiaomi វិញពុំបានបង្ហើបប្រាប់ឲ្យដឹងថា Mi 6 នឹងមានសមត្ថភាពក៏ដូចជាគុណសម្បត្តិ ពិសេសអ្វីខ្លះនោះទេ ដូច្នេះមានតែរង់ចាំមើលដល់ថ្ងៃប្រកាសទើបបានដឹង។
សម្រាប់ប្រិយមិត្តដែលគាំទ្រ Xiaomi ហើយចង់បានស្មាតហ្វូនខ្លាំងនាឆ្នាំក្រោយនេះ សូមកុំភ្លេច Mi 6 ដែលជាម៉ូឌែលកំពូលដើមឆ្នាំអាចនឹងបំពាក់មកជាមួយឈីប Snapdragon 835 ថ្មី និងមាន RAM ដល់ទៅ 6GB ដំណើរការដោយ Android Nougat តែម្ដង។