Nokia E1 ថ្មី​លក្ខណៈ​សម្បត្តិ​មិន​អន់ឡើយ

ថ្ងៃអង្គារ ទី ២៧ ធ្នូ ២០១៦​
107

Nokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដែលបានស្ងប់ស្ងាត់ជាយូរមកហើយ តែនៅឆ្នាំក្រោយនេះ Nokia គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនកំពូលជាច្រើនដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ខណៈដែលថ្មីៗនេះក៏មានព័ត៌មានបែកធ្លាយរបស់ Nokia ចំនួនពីរប្រភេទទៀតគឺ Nokia E1។

cover-116

Nokia E1 ស៊េរីនេះមាន 2 ប្រភេទមានមួយលក្ខណៈសម្បត្តិល្មម និងមួយទៀតមានលក្ខណៈសម្បត្តិខ្លាំង។ សម្រាប់ Nokia E1 សម្រាប់ប្រភេទល្មមនោះគឺជាស្មាតហ្វូនប្រើប្រាស់បន្ទះឈីប Snapdragon 600 ដែលជា បន្ទះឈីបល្បឿនធុនល្មមប៉ុណ្ណោះមិនអាចលឿនខ្លាំងឡើយ។  បន្ថែមទៀតនោះ គឺវាអាចបង្ហាញបានរូបភាពទំហំ 1080p ផងដែរ។ Nokia E1 គឺគ្មានប៊ូតុង Home ចុចឡើយ គឺសុទ្ធតែធ្វើការប៉ះអេក្រង់សម្រាប់បញ្ជាទាំងអស់ជាពិសេស គឺគ្មានអ្នកណាដឹងឡើយថា Nokia E1 នឹងមានកន្លែងស្កេនក្រយ៉ៅដៃនៅកន្លែងណានោះ បើសង្កេតតាមរូបភាព ខាងក្រោយគឺគ្មានទេខាងមុខវិញគឺមិនដឹងនៅកន្លែងណាផងដែរ។

pic-1-16

pic-2-1

រីឯ Nokia E1 ប្រភេទមួយទៀតនោះគឺប្រើប្រាស់បន្ទះឈីប Snapdragon  820 រឺក៏អាចដល់ទៅ Snapdragon 821 ផងដែរហើយក៏នឹងអាចបង្ហាញរូបភាពដល់ទៅកម្រិត 2K ទៀតផងដែល Nokia E1 ប្រភេទខ្លាំងនេះ គឺនឹងអាច មិនខុសរូបរាងគ្នានោះទេទៅនឹង  Nokia E1 ប្រភេទល្មមនោះពីព្រោះវាមានឈ្មោះដូចគ្នាហើយក៏ប្រហែលជា Nokia ចង់ចេញនៅជម្រើសពីរប្រភេទនេះគឺសម្រាប់អតិថិជនជ្រើសតាមតម្រូវការរបស់ខ្លួន។ Nokia E1 នេះនឹងអាចមាន Flash គ្រាប់ Xenon និងភ្ជាប់មកជាមួយ Lens កាមេរ៉ា Zeiss ផងដែរ។ សម្រាប់ ថ្ងៃខែចេញនោះគឺ Nokia មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។ ហើយអាចនឹងចេញនៅព្រឹត្តិការណ៍ CES 2017 ហើយ។

 

ចែករំលែក

បញ្ចេញយោបល់