Galaxy S8 Plus អាចនឹងមានទំហំអេក្រង់ 6 អ៊ីញ

ថ្ងៃចន្ទ ទី ២៦ ធ្នូ ២០១៦​
80

ពេលវេលានៃការចេញរបស់ Galaxy S8 កាន់តែខិតជិតមកដល់ហើយ ខណៈដែលក្រុមហ៊ុនបានបង្ហើបថា Galaxy S8 នឹងចេញនៅឆ្នាំក្រោយ ថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

ជាមួយគ្នានោះផងដែរក៏មានព័ត៌មានលេចធ្លាយមួយចំនួនអំពីស្មាតហ្វូននេះផងដែរ ដែលអេក្រង់របស់ស្មាតហ្វូននេះអាចនឹងមានទំហំដល់ទៅ ៦អ៊ីញ ខណៈដែល Samsung Galaxy S7 Edge មានត្រឹមតែ 5.5 អ៊ីញប៉ុណ្ណោះ។ បន្ថែមទៀតនោះក្នុងពត៌មានលេចធ្លាយនេះផងដែរ គឺមានគម្រោងការចេញ Samsung Galaxy S8 Plus នឹងអាចចេញជំនួស Samsung Galaxy S8 Edgeពីព្រោះ Samsung Galaxy S8 Plus នេះនឹងមានអេក្រង់កោងដដែលដូច Galaxy S8 Edge អញ្ចឹងហើយបានជាគេមិនចេញនៅស៊េរី Edge ទៀតទេ។ សម្រាប់អេក្រង់នៅមានការកើនធំជាងមុននោះ Samsung នឹងអាចមានកន្លែងស្កេនក្រយ៉ៅដៃខាងក្រោយដែលអាចធ្វើអោយការពង្រីកអេក្រង់នោះធំជាងមុនស្ទើរតែគ្មានគែមបាន។ សរុបមកនេះគ្រាន់ជាព័ត៌មានបែកធ្លាយប៉ុណ្ណោះមិនទាន់យកជាការនូវឡើយនោះទេដែលវានឹងអាចមាន និងមិនអាច៕

maxresdefault

ចែករំលែក

បញ្ចេញយោបល់