Flash Drive ថ្មីសម្រាប់ដោតជាមួយ iPhone, iPad

ថ្ងៃចន្ទ ទី ២៦ ធ្នូ ២០១៦​
76

យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ប្រភេទផលិតផលរបស់ក្រុមហ៊ុន Apple គឺមិនអាចមានកន្លែងសម្រាប់ដាក់មេម៉ូរីបន្ថែមទេ ដែលនេះជាបញ្ហាធំសម្រាប់អ្នកដែលមានឯកសារច្រើនត្រូវផ្ទុកក្នុងទូរសព្ទ។

យ៉ាងណាក៏ដោយ បញ្ហានេះនឹងត្រូវបានដោះស្រាយជាមួយនឹងតំណដាក់មេម៉ូរីបន្ថែមនេះ។ តំណដាក់មេម៉ូរីបន្ថែមនេះមានភ្ជាប់មកមេម៉ូរី 16GB មកស្រាប់ជាមួយតំណនេះ ហើយអ្នកក៏អាចបន្ថែមបានរហូតដល់ 128GB ផងដែរ។ ដោយសារតែ iPhone, iPad មិនអាចបន្ថែមមេម៉ូរីបាន ទើបអ្នកប្រើប្រាស់មួយចំនួនត្រូវការតំណនេះ ដើម្បីដាក់បន្ថែមមេម៉ូរីបាន។

អ្នកក៏អាចផ្ទុកវីដេអូ រូបភាព និងទិន្នន័យផ្សេងៗបាន ការរក្សាទិន្នន័យបានល្អ មានសុវត្ថិភាព អាចបើកមើលរូបភាព ឬវីដេអូដែលបានផ្ទេរទៅលើតំណនោះក៏បាន និងមានល្បឿនផ្ទេរទិន្នន័យ 8MB ក្នុងមួយវិនាទី។ ហើយអ្វីដែលកាន់ តែពិសេស វាអាចដោតជាមួយ កុំព្យូទ័រក៏បាន និង iPhone ក៏បានដែរ។

cover-110 images

ចែករំលែក

បញ្ចេញយោបល់