ឧបនាយករដ្ឋមន្ត្រី សុខ អាន កំពុងប្រារព្ធ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ពង្រីកស្ថានីយ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ!

ថ្ងៃសៅរ៍ ទី ២៤ ធ្នូ ២០១៦​
2104

ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើវិស័យទេសចរណ៍ ជាពិសេសបង្ហាញនូវការធានាបានសុខសន្តិភាពលើពេញផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកស្រីអាន្នី សុខ អាន រួមជាមួយតំណាងក្រុមហ៊ុនអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ហើយនិងប្រជាពលរដ្ឋ បានចូលរួមក្នុងបរិយាកាសរីករាយ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុសម្រាប់អ្នកដំណើរ។

ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធធ្វើឡើងស្រប និងតំណាលគ្នាផងដែរដែលខេត្តព្រះសីហនុ នឹងប្រារព្ធពិធីអបអរសាទរបុណ្យសមុទ្រ នារសៀលថ្ងៃនេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

image

image

image

image

image   image

ចែករំលែក

បញ្ចេញយោបល់