ចាន់ វឌ្ឍនាកា ទទួលបានពាន Goal of the Cup នៅ AFF Suzuki Cup ឆ្នាំ២០១៦

ថ្ងៃសុក្រ ទី ២៣ ធ្នូ ២០១៦​
110

កាលពីថ្មីៗនេះ ទំព័រហ្វេសបុក Fox Sports Asia បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករដែលទទួលបានពានរង្វាន់ផ្សេងៗចំនួន៦ពីការប្រកួត AFF Suzuki Cup ឆ្នាំ ២០១៦ នេះ ដែលមានពានរង្វាន់បាល់មាស ស្រោមដៃមាស ស្បែកជើងមាស ខ្សែការពារ និងខ្សែបម្រើល្អជាងគេ រួមទាំងពានរង្វាន់គ្រាប់បាល់ដែលល្អជាងគេផងដែរ ដែលបានទៅលើកីឡាកររបស់កម្ពុជាគឺ ចាន់ វឌ្ឍនាកា បើទោះជាមិនអាចជួយក្រុមកម្ពុជាឱ្យឆ្លងផុតក្នុងវគ្គចែកពូលក៏ដោយ។

15665383_10154402672449545_1781820880930099318_n
ការបោះឆ្នោតស្វែងរកអ្នកឈ្នះនេះ គឺគេធ្វើឡើងតាមរយៈការបោះឆ្នោតនៅលើ Online ដោយបើកចំហឱ្យអ្នកគាំទ្រទាំងអស់បោះបានដោយសេរីតែម្ដង៕

ចែករំលែក

បញ្ចេញយោបល់