G.Skill បញ្ចេញ Ram ស៊េរី​ថ្មី​ចុងក្រោយរបស់ខ្លួនប្រភេទ DDR4

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
104

ក្រុមហ៊ុន G.Skill ដែលជាក្រុមហ៊ុនល្បីដែលផលិតនូវគ្រឿងបន្លាស់កុំព្យូទ័រសម្រាប់បម្រើដល់ការលេងហ្គេមបានបញ្ចេញនូវ Ram ជំនាន់ចុងក្រោយសម្រាប់កុំព្យូទ័រហ្គេមថ្មីទៀតហើយ។

cover-97

សម្រាប់ Ram ចេញថ្មីនេះមានឈ្មោះ TridentZ RGB ជាប្រភេទ Ram ភ្លើងគ្រប់ពណ៌តែម្ដង ដែល Ram ដែលមានភ្លើង RGB នេះពិតជាអាចជួយលើកសោភណ្ឌភាពកុំព្យូទ័ររបស់យើងមួយកម្រិតផងដែរ ហើយភ្លើងពណ៌ចេញពី Ram នេះយើងក៏អាចធ្វើការគ្រប់គ្រងភ្លើងបានដែរ ដោយតាមកម្មវិធីនៅក្នុងកុំព្យូទ័រយើងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ Ram នេះផងដែរជាប្រភេទ DDR4 កម្លាំងល្បឿនដល់ទៅ 4266MHZ ថែមទៀតផងងាយស្រួលក្នុនការលេងហ្គេម រឺបើកប្រើប្រាស់កម្មវិធីរលូនទៀតផង។ ហើយ Ram TridentZ RGB នេះនឹងចេញលក់នៅក្នុងឆ្នាំក្រោយនេះផងដែរគឺក្នុងខែមករា ឆ្នាំ 2017។

pic-1-11

ចែករំលែក

បញ្ចេញយោបល់