CPU Kaby Lake ជំនាន់ទី៧ នឹងដាក់លក់នៅដើម​ឆ្នាំ 2017

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
89

ឈីប CPU ជំនាន់ទី៧ឈ្មោះ Kaby Lake ដែលជាឈីប CPU ជំនាន់ចុងក្រោយគេបង្អស់របស់ Intel នឹងត្រូវបានបញ្ចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០១៧ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ 2017 ។ ដូច្នេះហើយអ្នកដែលចង់ ធ្វើការ Upgrade ឈីប CPU ឬឡើងស៊េរីកុំព្យូទ័រ អ្នកអាចធ្វើការកុម្ម៉ង់ទិញឈីប CPU ជំនាន់ទី 7 នាខែក្រោយឆ្នាំថ្មីខាងមុខតែម្ដង ដោយវាចែកចេញជា ៣ ម៉ូឌែលសិន រួមមានឈីប Core i7, Core i5 និង Core i3 សម្រាប់ម៉ាស៊ីន Desktop ប៉ុណ្ណោះ ចំណែកឈីប CPU សម្រាប់ Laptop គឺមិនត្រូវបានដាក់លក់ឡើយ ព្រោះជាទូទៅអ្នកប្រើ Laptop គឺកម្រនឹងធ្វើការឡើងស៊េរី CPU ណាស់។

1-5

អមមកជាមួយនឹងការប្រកាសចេញលក់ឈីបជំនាន់ទី ៧ នេះ Intel ក៏នៅមានឈីប CPU ស៊េរី Pentium ជំនាន់ចុងក្រោយគេលក់ផងដែរ សម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Desktop ដូចគ្នាបង្កើតឡើងសម្រាប់អ្នកមិនសូវមានប្រាក់ ឬចង់បាន CPU ធម្មតាសម្រាប់បម្រើការប្រើប្រាស់សាមញ្ញទូទៅប៉ុណ្ណោះ។

2cover-3

ដូច្នេះឈីបជំនាន់ទី 7 នឹងមានវត្តមាននៅស្រុកខ្មែរ យើងនាខែក្រោយឆាប់ៗ នេះដូចគ្នានៅតាមហាងលក់កុំព្យូទ័រជាច្រើននៅស្រុកខ្មែរ ហេតុនេះអ្នកមិនចាំបាច់កុម្ម៉ង់ក៏បានអាចទៅទិញពីហាងកុំព្យូទ័របានដូចគ្នាដែលអាចជ្រើសរើសទៅតាមកម្លាំង និងសមត្ថភាពរបស់ CPU ផ្ទាល់! ចំណែកអ្នកប្រើ Laptop វិញអាចរង់ចាំរហូត Laptop ស៊េរីចុងក្រោយ ចេញពីរោងចក្រ បំពាក់មក ជាមួយឈីបជំនាន់ទី ៧ ដូចគ្នា។

 

ចែករំលែក

បញ្ចេញយោបល់