រដ្ឋមន្រ្តីការបរទេសថៃត្រៀមធ្វើទស្សនះកិច្ចកម្ពុជាដើម្បីរួមប្រជុំក្នុងក្របខ័ណ្ឌកិច្ចសហការមេគង្គឡានឆាង

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
89

 

លោក ដន បរមត្ថវិណៃ រដ្ឋមន្រ្តីក្រសួងការបរទេសថៃនឹងធ្វើដំណើរទៅរួមប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌកិច្ចសហការមេគង្គ-ឡានឆាងលើកទី២ ដែលរៀបចំធ្វើនៅក្នុងថ្ងៃទី២៣ធ្នូ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ការប្រជុំលើកនេះ មានកម្ពុជានិងចិនធ្វើជាសហប្រធានដែលអង្គប្រជុំនឹងតាមដានលើការជឿនលឿនក្នុងកិច្ចដំណើរការតាមទស្សនះវិស័យនិងចំណុចចាប់ផ្តើមដែលជាលទ្ធផលចេញពីការប្រជុំមេដឹកនាំក្នុងក្របខ័ណ្ឌកិច្ចសហការមេគង្គ-ឡានឆាងលើកទី១។ ជាពិសេសការបង្កើតយន្តការការធ្វើការងារក្នុងសាខាដែលមេដឹកនាំបានយល់ស្របគ្នាក្នុងការផ្តល់សារសំខាន់តាមលំដាប់និងកិច្ចដំណើរការជាបន្ទាន់តាមសេចក្តីរាយការណ៍លើគម្រោងដែលអង្គប្រជុំមេដឹកនាំបានផ្តល់ការឯកភាពរួមទាំងពិភាក្សាលើទិសដៅជម្រុញកិច្ចសហការរបស់ប្រទេសជាសមាជិកនៅក្រោមក្របខ័ណ្ឌកិច្ចសហការមេគង្គ ឡានឆាងដើម្បីរក្សាឌីណាម៉ិចឲ្យមានជាបន្តបន្ទាប់និងមានលទ្ធផលជាផ្លែផ្កាឡើង៕

ប្រភពៈ MGR Online

245

ចែករំលែក

បញ្ចេញយោបល់