ការ​ត្រួត​​ត្រារបស់​​អាមេ​រិកលើ​ពិ​ភព​លោក​ត្រូវ​បាន​បញ្ចប់​​ – នៅឆ្នាំ ២០៣០ នឹង​កើ​ត​​មាន​​​មហាអំណា​ចពិភព​លោក​មួយ​ក្តាប់​តូច

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
136

ទិដ្ឋភាពនយោបាយរបស់ពិភពលោកក្នុងឆ្នាំ ២០៣០ខាងមុខ នឹងត្រូវបានគេមើលឃើញផ្សេងៗគ្នាធៀបនឹងទិដ្ឋភាពបច្ចុប្បន្ន។ បណ្តារដ្ឋសំខាន់ៗនឹងនៅតែជាតួរអង្គចម្បងៗ។ វានឹងមិនមានកម្លាំងអនុត្តរភាពណាមួយនោះទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ បណ្តាប្រទេសមួយក្តាប់តូច ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី ចិន អាឡឺម៉ង់ ឥណ្ឌា និងជប៉ុន ដែលជាប្រទេសសំខាន់មួយក្នុងចំណោមពួកគេ គឺក្រុមប្រទេសដែលចង់កាន់កាប់ពាក់កណ្តាល។  អំណាចនឹងត្រូវបានចែកចាយទូទំាងប្រទេសផ្សេងៗទៀត ដែលមិនមែនជាបណ្តាញពីមុនមក រួមទាំងប្រទេសមិនសូវអភិវឌ្ឍន៍។ ការរីករាលដាលនៃទីក្រុងធំៗ និងការរណបពីប្រទេសផ្សេងទៀត បានធ្វើឱ្យពួកគេដាក់ឥទ្ធិពលកាន់តែខ្លាំងឡើងមិនធ្លាប់មានពីមុនមក។ សណ្តាប់ធ្នាប់ក្រោយសង្រ្គាម ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី ២០ មក កំពុងតែគ្រប់គ្រងលេងបាន។ មានការរំពឹងថា ភាពមិនច្បាស់លាស់ និងអស្ថិរភាពនៅកើតមានឡើងនៅក្នុងពេលខាងមុខ។

បណ្តាប្រទេសសំខាន់ៗ កំពុងតែត្រឡប់មកវិញហើយ។ មហាអំណាចធំបំផុត កំពុងជាប់រវល់ក្នុងការពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុងពិភពលោក ថែមទាំងបង្កើនព្រំដែនបច្ចេកវិទ្យា និងអធិបតយេ្យទៀតផង។ ខណៈដែលប្រតិកម្មផ្នែកនយោបាយជុំវិញពិភពលោកកំពុងកើតមានឡើងកាន់តែខ្លាំងនោះ ពុំមានការធានាណាមួយដែលថា ទឹកដីដ៏ធំ និងផ្កាយរណបរបស់ពួកគេ នឹងប្រែក្លាយទៅជាលក្ខណៈប្រជាធិបតេយ្យ ឬក៏សេរីភាពកាន់តែខ្លាំងនោះទេ។ ផ្ទុយទៅវិញ បញ្ហាបម្រែបម្រួលអាកាសធាតុ ជនអន្តោប្រវេសន៍ ភេរវកម្ម  អសន្តិសុខ វិសមភាព និងការផ្លាស់ប្តូរយ៉ាងលឿននៃបច្ចេកវិទ្យា ដែលកំពុងតែបង្កើនការព្រួយបារម្ភកាន់តែខ្លាំងនោះ បានបង្កឱ្យមានបញ្ហាជាក់ស្តែងរួចទៅហើយ ជាពិសេស បញ្ហាប្រជានិយម និងរបបផ្តាច់ការនិយម។

វាមិនត្រូវបានគេគិតតាមបែបនេះទេ។ អំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ អ្នកសិក្សាស្រាវជ្រាវបានព្យាករណ៍អំពីការធ្លាក់ចុះ និងបញ្ចប់របស់មហាអំណាច។ សកលភាវូបនីយកម្មត្រូវបានគេរំពឹងថា នឹងបង្កើនភាពមិនទាក់ទងរបស់ពួកគេ។ ជាមួយនឹងជោគជ័យនៃលទ្ធិប្រជាធិបតេយ្យសេរី ការរីករាលដាលនៃមូលធនទីផ្សារសេរី និងការសន្យានៃការជ្រៀតជ្រែកតិចតួច លោក Francis Fukayama បានព្យាករណ៍អំពីការបញ្ចប់ប្រវត្តិសាស្រ្ត និងការថយចុះរបស់មហាអំណាច។ ការអះអាងស្រដៀងគ្នានេះដែរ គឺបានធ្វើឡើងតាំងពីដើមសតវត្សរ៍មុនមក ដោយលោក Fredreich Engels បានព្យាករណ៍អំពី “ការធ្លាក់ចុះនៃមហាអំណាច” នៅក្នុងស្ថានភាពបែបសង្គមនិយម។

ទីបញ្ចប់នៃចុងបញ្ចប់ប្រវត្តិសាស្រ្ត

ពាក្យចចាមអារ៉ាមនៃការស្លាប់របស់មហាអំណាច ត្រូវបានគេបំផ្លើសយ៉ាងខ្លាំង។ ការបញ្ចប់នៃប្រវត្តិសាស្រ្ត មិនទាន់មកដល់ទេ ហើយលទ្ធិប្រជាធិបតេយ្យ គឺមិនអាស្រ័យលើការឡើងកាន់អំណាចនោះទេ។ លោក Misha Glenny ពោលអះអាងថា “លោក Fukayama និងអ្នកដទៃទៀតបានមើលស្រាលទៅលើមោទនភាពជ្រុលរបស់លោកខាងលិច ក៏ដូចជា មហិច្ឆិតាលោភលន់ផ្នែកធនធានហិរញ្ញវត្ថុ ដែលរួមចំណែកឱ្យមានកលយុគសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរបំផុតនៅឆ្នាំ ២០០៨ បើគិតចាប់តាំងពីរយៈពេល មានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំងនោះ។ ស្ថានភាពដ៏គួរឱ្យភ្ញាក់ផ្អើលទំាងនេះ រួមទាំងមានការកើតឡើងនូវការតវ៉ាដ៏ខ្លាំងប្រឆាំងទោនឹងសាកលភាវូបនីយកម្ម ដែលនាំឱ្យមានការផ្លាស់ប្តូររបៀបនៃការគ្រប់គ្រងចំពោះពួកគេ…ដោយមាន ចិន និងរុស្ស៊ី ក៏ប៉ុន្តែ ក៏មានរដ្ឋផ្សេងទៀតនៅអឺរ៉ុបផងដែរ… និងការពង្រឹងរបស់រដ្ឋមហាអំណាច ដែលមានចរិកចង្អៀតចង្អល់”។

ហួសពីបទពិសោធន៍នៃការធ្លាក់ចុះអំណាចរឹង បណ្តារដ្ឋធំៗកំពុងតែបង្កើនសមត្ថភាពយោធារបស់ពួកគេយ៉ាងរឹងមាំ។ រដ្ឋចំនួន ១០ បានចំណាយថវិកាផ្នែកយោធាច្រើនជាងគេបំផុតនៅឆ្នាំ ២០១៥ រួមមាន អាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន និងអាឡឺម៉ង់។ ប្រទេសមួយចំនួន ដូចជា អ៊ីស្ត្រាអែល អារ៉ាប៊ីសាវាឌីត កំពុងត្រៀមខ្លួនយ៉ាងច្បាស់ក្រឡែតចំពោះការប្រឈមមុខ ដែលនឹងមកដល់មួយទសវត្សរ៍ខាងមុខនេះ។ ពួកគេមិនមែនឯកោទេ។ ការចំណាយលើវិស័យការពារជាតិពិភពលោក បានកើនឡើងជាលំដាប់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក ដែលមានប្រមាណជា ១,៦ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។ និន្នាការនេះត្រូវបានរៀបចំបន្តរហូតដល់ទសវត្សរ៍ក្រោយទៀត។

បណ្តាប្រទេសរដ្ឋមហាអំណាចដូចគ្នាទាំងនេះ នឹងបន្តការគ្រប់ដណ្តប់ផ្នែកសេដ្ឋកិច្ចសេដ្ឋកិច្ច។ ប្រទេសទាំងនោះ ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន អាឡឺម៉ង់ ឥណ្ឌា និងរុស្ស៊ី ត្រូវបានគេចុះឈ្មោះក្នុងចំណោមប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតនៅឆ្នាំ២០១៥។ ប្រសិនបើគេកែសម្រួលផ្នែកទំហំនៃការទិញវិញនោះ ម៉្លេះសមប្រទេសចិនមានចំណាត់ថ្នាក់ខ្ពស់ជាងអាមេរិក ហើយរុស្ស៊ីវិញ ក៏មានចំណាត់ថ្នាក់ខ្ពស់ផងដែរ។ ប្រទេសទាំងអស់នេះ ក៏ទំនងជានៅបន្តជាមហាអំណាចសេដ្ឋកិច្ចនៅឆ្នាំ ២០៣០ រួមជាមួយគ្នាផងនោះ មានប្រេស៊ីល កាដាណា បារាំង អ៊ីតាលី ម៉ិកស៊ីក ឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀត។ ការរាំងខ្ទប់ពីការដួលរលំនៃសេដ្ឋកិច្ចពិភពលោក ឬមួយជម្លោះប្រដាប់អាវុធដ៏មហន្តរាយ (ផ្នែកទាំងពីរនេះ ដែលត្រូវបានគេមើលឃើញកាន់តែច្បាស់ឡើង នៅក្នុងបរិការនៃជ័យជំនះរបស់លោក Donald Trump) ពួកគេនឹងបន្តធ្វើការទៅលើកិច្ចការអន្តរជាតិនេះ។

ជាការជាក់ច្បាស់ណាស់ថា បណ្តារដ្ឋមហាអំណាចទាំងអស់នេះ មិនត្រឹមតែខ្លាំងនៅក្នុងផ្នែកអង្គការនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ពួកគេក៏បានលះបង់ចោលនូវអធិបតេយ្យ ដើម្បីជាការដោះដូរទៅនឹងការគ្រប់គ្រង អំណាច និងឥទ្ធិពលទៅវិញ។ បដិវត្តន៍ឧស្សាហកម្មទីបួន គឺជាការងើបឡើងយ៉ាងរហ័សនៅក្នុងការប្រែប្រួលនេះ។ ដូចលោកស្រី Anne-Marie Slaughter បានពន្យល់ហើយថា បណ្តារដ្ឋមហាអំណាចទាំងអស់នេះ គឺបិតានៃក្តាអុកពិភពលោក ផ្នែកភូមិសាស្រ្តនយោបាយបែបប្រពៃណី…(ក៏ប៉ុន្តែ រឿងសំខាន់នោះគឺការងារពិភពលោក ដែលទាក់ទងនឹងផ្នែកធុរកិច្ច ស៊ីវិល និងបណ្តាឧក្រិដ្ឋកម្ម ដែលគ្រប់ដណ្តប់ និងធ្វើឱ្យមានភាពស្មុគស្មាញនៅក្នុងល្បែង ដែលមេដឹកនាំកំពុងលេង។) នៅក្នុងទស្សនៈរបស់លោកស្រីបង្ហាញថា ភាពជាអ្នកដឹកនាំរបស់ស្រ្តី ត្រូវតែរៀងយល់អំពីអាជីព្វបែបទំនាក់ទំនងជាសាកល ក្នុងគោលបំណងដើម្បីប្រមែលប្រមួល និងរាយបណ្តាក់នូវអំណាចមិនមែនរដ្ឋាភិបាល ដូចការណ៍ដែលមានជំនាញប៉ិនប្រសព្វធ្វើការជាមួយអំណាចរដ្ឋាភិបាលអញ្ចឹងដែរ។

នៅតាមបណ្តាតំបន់ទីក្រុងធំៗ មាននិន្នាការកើនឡើងនៃការតវ៉ារបៀបជាសេដ្ឋកិច្ច និងនយោបាយ។ យកករណីទីក្រុងម៉ិកស៊ីក ដែលមានប៉ូលិសប្រហែល ១០ ម៉ឺននាក់ ដែលជាកងកម្លាំងមានទំហំធំជាងក្រសួងអនុវត្តន៍ច្បាប់នៃប្រទេសចំនួន ១១៥ ទៅទៀត។ ការគិតលើថវិកាប្រចាំឆ្នាំរបស់ទីក្រុងញ៉ូយក ដែលមានទឹកប្រាក់ ៨២ពាន់លានដុល្លារ មានទំហំធំជាងថវិកាជាតិសរុបរបស់ប្រទេស ១៦០។ ខណៈនោះផងដែរ ប្រជាជននៅតាមបណ្តាទីក្រុងធំៗ ដូចជា ទីក្រុងសេអ៊ូល តូក្យូ មានចំនួនច្រើនជាងប្រជាជននៅតាមបណ្តារដ្ឋភាគច្រើន។ ទីក្រុងជាច្រើន កំពុងតែចាប់ដៃគ្នាភាពជាដៃគូឆ្លងព្រំដែន ហើយមានសមាហរណកម្មនៃការដឹកជញ្ជូនជាមួយគ្នា សារគមនាគមន៍ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលដែលទាក់ទងគ្នាផងដែរ។ ប្រជាពលរដ្ឋបានសម្តែងនូវមនោសញ្ចេតនា ជារៀបថា ខ្លួនជាអ្នករស់នៅក្នុងទីក្រុងនេះ ហើយពង្រីកការទំនាក់ទំនង ក៏ដូចជា ភាពប្រឈមបែបប្រពៃណីនៃអត្តសញ្ញាណជាតិផងដែរ។

ការគំរាមកំហែងចំនួន ៤ ទៅលើបណ្តារដ្ឋទាំងនោះ

បណ្តារដ្ឋសំខាន់ៗជាច្រើននឹងអត់ធ្មត់នៅក្នុងប៉ុន្មានទសវត្សខាងមុខនេះ។ តែយ៉ាងណាក៏ដោយ ក៏ពួកគេទទួលរងនូវសំពាធមួយចំនួនផងដែរ។

ទី១ ការបែងចែងអំណាចឡើងវិញក្នុងចំណោមបណ្តារដ្ឋទាំងនោះ កំពុងតែធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សកល។ ដោយត្រូវបានបង្កើតឡើងក្នុងសតវត្សទី២០នោះ បណ្តាមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ឥទ្ធិពលសំខាន់ៗទៅឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចលឿនដូចជា ចិន និងឥណ្ឌា។ សម្ព័ន្ធមិត្តចាស់ៗជាច្រើន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ នោះ កំពុងតែផ្តល់ផ្លូវទៅឱ្យសម្ព័ន្ធមិត្តថ្មីក្នុងតំបន់ដូចជា អាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក។ ខណៈដែលការរៀបចំឡើងវិញបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនយោបាយ សេដ្ឋកិច្ច និងប្រជាសាស្ត្រក្នុងតំបន់នោះ ការរៀបចំនេះក៏បានបង្កឱ្យមានហានិភ័យប្រកបដោយហិង្សាផងដែរ។ ដូចដែលលោក Parag Khana អ្នកបង្កើតយុទ្ធសាស្ត្រសកលបានឱ្យដឹងថា «បណ្តារដ្ឋដែលមានទំហំធំៗទាំងនោះនឹងបន្តស្វែងរកការគ្រប់គ្រងទៅលើវិស័យបច្ចេកវិទ្យា និងថាមពល ខណៈដែលបណ្តារដ្ឋតូចៗនឹងត្រូវចងជាក្រុម ឬក៏ប្រហែលជាអាចទទួលរងនូវភាពមិនទាក់ទងគ្នាផងដែរ»។

ទី២ ការមិនយកចិត្តទុករបស់ប្រទេសមហាអំណាចចេញពីបណ្តារដ្ឋទាំងនោះ កំពុងតែធ្វើឱ្យមានការងើបឡើងនូវរដ្ឋាភិបាល ដែលមានស្រទាប់ប្រហាក់ប្រហែលគ្នា។ ជាការពិត បណ្តារដ្ឋទាំងនោះកំពុងមមាញឹកក្នុងការបង្កើតការក្តោបក្តាប់ទាំងរូបវន្ត និងផ្លូវច្បាប់ ដើម្បីបញ្ឈប់តួនាទីស្នូល និងធ្វើឱ្យស្ថាប័នមួយចំនួនក្លាយជាឯកជន។ តំបន់សេដ្ឋកិច្ចពិសេស ដែលបានចុះបញ្ចីជាង ៤.០០០ កន្លែងដែលរាប់ចាប់តាំងពីតំបន់ដំណើរការនាំចេញ និងពាណិជ្ជកម្មសេរី ដល់កំពុងផែ និងឧទ្យានមួយចំនួននោះ បានរីករាលទូទាំងពិភពលោក។ ភាគច្រើននៃតំបន់ទាំងនោះ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងអារ៉ាប់រួមនោះ ត្រូវបានគេចាត់ទុកថាមានភាពជោគជ័យ ខណៈដែលកន្លែងផ្សេងទៀត ជាពិសេសក្នុងតំបន់អាហ្រ្វិក និងអាស៊ីខាងត្បូងនោះនៅមានកម្រិតខ្សោយនៅឡើយ។

ទី៣ បណ្តារដ្ឋទាំងនោះទទួលរងសំពាធពីបណ្តាញរបស់ស្ថាប័ន និងក្រុម ដែលមិនមែនជារដ្ឋ ដោយភាគច្រើននៃពួកគេបានទំនាក់ទំនងគ្នាតាមរយៈបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន។ ក្រុមហ៊ុនពហុជាតិធំៗជាច្រើនបានចូលរួមយ៉ាងខ្លាំងក្នុងការជួយសំរួចដល់គោលនយោបាយជាតិ។ ក្រុមទាំងនោះមានដូចជា ក្រុមអង្គការមិនមែនរដ្ឋាភិបាល សហជីព និងក្រុម ដែលជឿលើជំនឿ និងក្រុមផ្សេងៗទៀត។ ការធ្វើការជាមួយនឹងបណ្តាញ ដែលផ្តល់អំណាចទៅលើវិស័យឌីជីថលនោះ នឹងក្លាយជាការធ្វើតេស្តសាកល្បកដ៏សំខាន់សម្រាប់បណ្តារដ្ឋទាំងអស់នោះ។ ការរីករាលដាលនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នោះបានផ្តល់វិធីថ្មី ដើម្បីបង្កើតប្រជាធិបតេយ្យទៅតាមគម្រោង ប៉ុន្តែក៏ បំផ្លាញវាផងដែរ។ បច្ចេកវិទ្យានេះក៏បានផ្តល់នូវផលប្រយោជន៍ និងឱកាសបន្ថែមទៀតផងដែរ ប៉ុន្តែក៏បង្កឱ្យមានហានិភ័យរាប់ចាប់ពីការងារដែលមានជំនាញទាបផងដែរ។

ទី៤ បណ្តាប្រទេសទាំងនោះកំពុងតែមើលឃើញថា អំណាចត្រូវបានផ្តល់មកឱ្យក្រុងវិញ។ជំហាននៃការធ្វើនគរូបនីយកម្មដ៏ឥតឈប់ឈរនោះ ត្រូវបានគេស្តីបន្ទោស ជាអន្លើៗ។ ទីក្រុងដែលមានទំហំធំ និងមធ្យមមួយចំនួនបានបង្កើនចំនួន ១០ដង ចាប់តាំងតាំងពីឆ្នាំ១៩៥០មក។ សព្វថ្ងៃនេះ មានទីក្រុងធំៗចំនួន ២៩ក្រុង ជាមួយនឹងប្រជាជនចំនួន ១០លាននាក់ឬច្រើនជាងនេះ។ និងមានទីក្រុង ១៦៣ផ្សេងទៀត ដែលមានប្រជាជនជាង ៣លាននាក់ និងទីក្រុងមិនតិចជាង ៥៣៨ទីក្រុង ដែលមានប្រជាជនយ៉ាងតិចចំនួន ១លាននាក់។ ទីក្រុងទាំងនោះមិនមែនជាអ្នកទទួលយកបទដ្ឋានទេ ប៉ុន្តែជាអ្នកដែលបង្កើតនូវបទដ្ឋានទៅវិញ។ អភិបាលក្រុងជំនាន់ថ្មិ និងពលកររាប់រយនាក់កំពុងតែងើបឡើង ដោយមានការធានាថា អនាគតរបស់ក្រុងទាំងនោះនឹងបញ្ចូលទៅក្នុងទំនាក់ទំនងអន្តរជាតិ។ ជាធម្មតា អំណាចនៃទីតាំងភូមិសាស្ត្រក៏ផ្លាស់ប្តូរជាមួយនឹងទីក្រុងទាំងនោះផងដែរ ពោលគឺមានការប្រឈមជាមួយបញ្ហា ថាមពល ម្ហូបអាហារ និងទឹកប្រើប្រាស់ជាដើម។

លោកស្រី Saskia Sassen អ្នកវិភាគសកលបានបង្ហាញពីរបៀប ដែលទីក្រុងសកលទាំងនោះបានងើបឡើងតាមរយៈកំណើនអន្តរកម្មដ៏សំខាន់។ នៅក្នុងសៀវភៅ Global City នោះ លោកស្រីបានពន្យល់ពីសេដ្ឋកិច្ចជាតិ ដែលត្រូវបានធ្វើនិយ័តកម្ម និងការធ្វើឱ្យក្លាយជាឯកជន ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ទីក្រុងសកល ក្នុងអំឡុងឆ្នាំ១៩៨០និង១៩៩០។ កត្តានេះបានធ្វើឱ្យមានការងើបឡើងនូវតម្រូវការទេពកោសល្យជំនាញខ្ពស់ និងមានការផ្លាស់ប្តូរពីកន្លែងក្រីក្រទៅជាកន្លែងមានបានវិញ ដូចដែលប្រជាជនទីក្រុងញូវយ៉ក ឡុងដុង សៀងហៃ និងហុងកុងបានដឹងយ៉ាងច្បាស់។ ការអភិវឌ្ឍន៍ទាំងអស់នោះបានផ្លាស់ប្តូរការរស់នៅក្នុងទីក្រុង ហើយបានបង្កឱ្យមានសំណួរចំពោះការចីរភាពរបស់ពួកយើង៕

ប្រភព៖ World Economic Forum ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦

gnn-inter

 

ចែករំលែក

បញ្ចេញយោបល់