Nokia ប្តឹង Apple លើការល្មើសប៉ាតង់របស់ខ្លួន

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
73

ក្រុមហ៊ុន Nokia បានប្រកាសជាសាធារណៈថា ខ្លួនបានប្តឹងទៅលើក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ជាផ្លូវការហើយទាក់ទងនឹងករណីល្មើសប៉ាតង់របស់ខ្លួន។

Nokia មានរបាយការណ៍ច្បាស់លាស់ ដែលលើកយកមកប្តឹង ថា Apple រំលោភប៉ាតង់របស់ខ្លួន មួយចំនួន។ Apple និង Nokia ក៏ធ្លាប់ជួបពិភាក្សាគ្នា ពីកម្មសិទ្ធិបញ្ញា របស់បច្ចេកវិទ្យាដែល Apple ចង់បានពី Nokia តែការពិភាក្សានេះ មិនរលូនទេ ដោយសារតែ Nokia ទារតម្លៃលើកម្មសិទ្ធិបញ្ញានេះលើសពីអ្វីដែល Apple ចង់បាន។ ការចរចាមិនត្រូវគ្នា ហើយ Apple ក៏ចង់បានបច្ចេកវិទ្យានោះ ទើបធ្វើឲ្យក្លាយជាការរំលោភប៉ាតង់បែបនេះ ស្របពេល Nokia ស៊ើបដឹង ក៏មានការប្តឹងផ្តល់បែបនេះកើតឡើង។

1-1024x524

ចែករំលែក

បញ្ចេញយោបល់