ការពិតមួយចំនួនពីទូរសព្ទដែលមិនធ្លាប់មានអ្នកចាប់អារម្មណ៍

ថ្ងៃព្រហស្បតិ៍ ទី ២២ ធ្នូ ២០១៦​
85

ទូរសព្ទបានក្លាយជាចំណែកដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សនាពេលបច្ចុប្បន្ន។ ថ្ងៃនេះនាំគ្នាទៅតាមដានពីការពិតមួយចំនួនទាក់ទងនឹងទូរសព្ទ ដែលអ្នកអាចភ្ញាក់ផ្អើលក្រោយបានដឹង៖

nokia-1100-fox-wu_large
@ Nokia 1100 នៅតែជាប់ជាទូរសព្ទ និង ជាឧបករណ៍អេឡិចត្រូនិកដែលលក់ចេញបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដោយមានចំនួនលក់ច្រើនជាង ២៥០ លានគ្រឿងឯណោះ។

cell-phone_large
@ នៅឆ្នាំ ១៩៨៣ ការលក់ទូរសព្ទដៃដំបូងគេនៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមដោយមួយគ្រឿងមានតម្លៃដល់ ៤ ០០០ ដុល្លារ។

2012-iphone_large
@ នៅឆ្នាំ ២០១២ Apple អាចលក់ iPhone ច្រើនជាង ៣៤០ ០០០ ក្នុងមួយថ្ងៃ ដោយមួយវិនាទីអាចលក់បានប្រមាណ ៤ គ្រឿង។

toilet-handle_large
@ ទូរសព្ទមានផ្ទុកមេរោគច្រើនជាងដៃកាច់ទឹកនៃបង្គន់ដល់ទៅ ១៨ ដង។

japan-waterproof_large
@ ៩០% នៃស្មាតហ្វូនលក់នៅប្រទេសជប៉ុនសុទ្ធតែមានសមត្ថភាពធន់នឹងទឹក។

first-phone-call_large
@ នៅថ្ងៃទី ៣ មេសា ឆ្នាំ ១៩៧៣ ការហៅចេញតាមទូរសព្ទដៃលើកដំបូងក្នុងប្រវត្តិសាស្ត្របានធ្វើឡើងដោយលោក Martin Cooper ដែលជាប្រធានវិស្វករនៃក្រុមហ៊ុន Motorola។

simon_large
@ នៅឆ្នាំ ១៩៩៣ ស្មាតហ្វូនដំបូងគេក្នុងលោកបានបង្ហាញវត្តមានដោយក្រុមហ៊ុន BellSouth Cellularនៅក្នុងកម្មវិធី Florida’s Wireless World Conference ដោយវាមានបំពាក់អេក្រង់ Touch Screen LCD។ ស្មាតហ្វូនមានឈ្មោះថា Simon ដោយមានតម្លៃ ៨៩៩ ដុល្លារក្នុងមួយគ្រឿង ហើយពេលនោះផលិតតែ ២ ពាន់គ្រឿងប៉ុណ្ណោះ។

windows-phone-china
@ ៧០% នៃទូរសព្ទដៃគឺបានដំឡើងនៅប្រទេសចិន។

stuart-hughes-black-diamond-iphone-5_large
@ iPhone 5 Black Diamond ជាទូរសព្ទមានតម្លៃថ្លៃជាងគេក្នុងលោក ពោលថ្លៃដល់ ១៥ លានដុល្លារ។ ដើម្បីផលិតទូរសព្ទនេះបានត្រូវចំណាយពេល ៩ សប្ដាហ៍ ដោយធ្វើឡើងពីមាសសុទ្ធទម្ងន់ ១៣៥ ក្រាម និង ដាំដោយគ្រាប់ពេជ្រពណ៌ស ៦០០ គ្រាប់។

0805-ctt-mobile-phone-being-charged-lo-600x350_large
@ កាលពីឆ្នាំ ២០១៤ ក្រុមអ្នកវិទ្យាសាស្ត្រនៃមន្ទីរពិសោធន៍ Bristol Robotics បានរកឃើញវិធីដ៏ចម្លែកមួយដែលប្រើទឹកនោមដើម្បីសាកបញ្ចូលថ្មទូរសព្ទបាន៕

ប្រភព៖ សប្បាយ

ចែករំលែក

បញ្ចេញយោបល់