សម្រាប់អ្នកកើតជំងឺអាឡែហ្ស៊ីស្បែកញឹកញាប់ និងប្រព័ន្ធដង្ហើម និងជួយឲ្យអាយុវឌ្ឍនៈ បំប៉នរាង្គកាយឲ្យរឹងមាំឈ្នះជំងឺ

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
548

មានសង្ឃឹមហើយ សម្រាប់អ្នកដែលកើតជំងឺអាឡែហ្ស៊ី អាឡែហ្ស៊ីស្បែកញឹកញាប់ និងប្រព័ន្ធដង្ហើម និងជួយឲ្យអាយុវឌ្ឍនៈ បំប៉នរាង្គកាយឲ្យរឹងមាំឈ្នះជំងឺ  ជួយចែកគ្នាដឹងផង!

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

20161221_sophalleth-001

*វិធីផ្សំនិងធ្វើជាថ្នាំ៖
– ម្រេចខ្មៅ ប្រមាណ១០០ គ្រាប់
– ខ្ញីស្រស់ៗ១មើមហាន់ជាចំណិតស្ដើងៗ
– ចេកណាំវ៉ាទុំដោយធម្មជាតិ ១ស្និត បើបានទុំលើដើមរឹតតែល្អ
– ទឹកឃ្មុំធម្មជាតិ ។
* វិធីធ្វើ៖
-យកម្រេចខ្មៅកិនបំបែកតែកុំឲ្យបែកម៉ដ្ឋពេក
– បន្ទាប់មកយកម្រេចកិននេះ និងចំណិតខ្ញី ដែលហាន់រួចហើយ ដាក់រៀងបាតដបកែវ
– បកចេកណាមវ៉ាដាក់រៀងតាំងជាជួរត្រង់ ពីលើ
– រួចហើយចាក់ទឹកឃ្មុំ អោយល្មមលិចចេក ហើយបិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ។
* វិធីប្រើ៖
– យកផ្លែចេកដែលត្រាំនោះមកទទួលទានព្រឹកមុនអាហារ២០នាទី មួយផ្លែ និងល្ងាចមួយផ្លែ
– បើចេកអស់យើងអាចបន្ថែមចេកត្រាំទៀតក៏បាន។
គុណប្រយោជន៍៖ ជួយបំប៉នរាងកាយឱ្យរឹងមាំ និងព្យាបាលរោគ Allergy (អាឡែហ្ស៊ី) អោយជាបានផងដែរ។
បច្ចុប្បន្ន វិធីនេះមានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព ហើយមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់ធ្លាប់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ ផ្តល់សិទ្ធិដោយ៖ អ៊ាង សុផល្លែត

20161221_sophalleth-004 20161221_sophalleth-003 20161221_sophalleth-002

ចែករំលែក

បញ្ចេញយោបល់