ថ្នាំសម្រក​ខ្លាញ់​ក្បាល​ពោះ វិធីងាយៗ​បែប​ធម្មជាតិ ចំណាយ​តិច និង​ជួយ​ឲ្យមាន​សុខភាព​ល្អ

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
2475

រកបានហើយ ថ្នាំសម្រកខ្លាញ់ក្បាលពោះ វិធីងាយៗបែបធម្មជាតិ ចំណាយតិច និងជួយឲ្យមានសុខភាពល្អ ជួយ share បន្តដល់អ្នកដែលចង់សម្រកក្បាលពោះផង

20161221_helth_004

*វិធីធ្វើ៖
– យកក្រូចឆ្មារលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ
– ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ
– ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព)
– រៀបចំចាក់ទឹកឃ្មុំ យកទឹកឃ្មុំសុទ្ធ ចូលទៅក្នុងក្រឡកែវ
– ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ
-បិទគម្រប រួចរក្សាទុករយៈពេលបីថ្ងៃ រួចអាចដួសវាយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។
– វិធីញ៉ាំៈ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២-៣ចំណិត មុនចូលគេង និងមុនទទួលទានអាហារពេលព្រឹក២០នាទីរៀងរាល់ថ្ងៃ។ រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា?
ដើម្បីមានប្រសិទ្ធភាពអ្នកត្រូវតមអាហារណាដែលសំបូរជាតិខ្លាញ់ ហូបបន្លែឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំផង៕

ផ្តល់សិទ្ធិដោយ៖ អ៊ាង សុផល្លែត

20161221_helth_003 20161221_helth_002 20161221_helth_001

ចែករំលែក

បញ្ចេញយោបល់