រដ្ឋសភា ​និង​ក្រសួងសា​ធារណការ​បើកកិច្ច​ប្រជុំពិនិត្យ​ និង​ពិភាក្សា​សេចក្តីព្រាងច្បាប់នៅវិមានរដ្ឋសភា

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
95

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលប្រជុំលេខ២.៣ វិមានរដ្ឋសភា តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា មានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្តីព្រាងច្បាប់មួយចំនួន។

សេចក្តីព្រាងច្បាប់ទាំងនោះ ស្តីពីវិសោធនកម្មមាត្រា៨, មាត្រា៤០, មាត្រា៤១, មាត្រា៤៧, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ។

យោងតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ច្បាប់នេះបានស្នើសុំប្រកាសជាកិច្ចការប្រញាប់ ដូចនេះ រដ្ឋសភា នឹងរៀបចំសម្រាប់ដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានៅដំណាច់ចុងឆ្នាំនេះ៕

15591090_622572847927059_431596314769878223_o15577964_622572851260392_9195354833120322869_o 15591666_622572844593726_5545996221047055614_o 15675672_622572934593717_3986543199796576779_o

ចែករំលែក

បញ្ចេញយោបល់