កម្ពុជា-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធមេត្រីភាព

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
64

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Hiroyuki Yoshiie អនុរដ្ឋមន្ត្រីអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកីឡានៃប្រទេសជប៉ុន។

ការជួបសំណេះសំណាលនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេល លោកអនុរដ្ឋមន្ត្រី Hiroyuki Yoshiie បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ០៣ថ្ងៃ គឺពីថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៦។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកាណាហ្គាវ៉ា (Kanagawa) ប្រទេសជប៉ុន៕

2capture 3capture

ចែករំលែក

បញ្ចេញយោបល់