Samsung ប្រកាសអំពីកុំព្យូទ័រ Samsung ម៉ូដែលថ្មីដែលមានទម្ងន់ស្រាល

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
112

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវ Laptop ម៉ូដែលថ្មីរបស់ខ្លួនចំនួនពីរប្រភេទដែលមានឈ្មោះថា Notebook 9 ដែលមានទម្ងន់ស្រាលមិនដល់ ១គីឡូក្រាមផង តែសមត្ថភាពខ្លាំងមិនធម្មតា។

សម្រាប់ប្រភេទអេក្រង់ ១៣ អ៊ីញ មានទម្ងន់ត្រឹមតែ ០,៨១ គីឡូក្រាម ឯប្រភេទអេក្រង់ ១៥ អ៊ីញវិញ មានទម្ងន់តែ ០,៩៨ គីឡូក្រាមប៉ុណ្ណោះ។ ត្បិតថាមានកម្រាស់ស្ដើង និង ទម្ងន់ស្រាល ប៉ុន្តែសមត្ថភាពវាមិនស្រាលទៅតាមទម្ងន់ឡើយ។ Notebook 9 មានបំពាក់ដោយ CPU ជំនាន់ទី ៧ របស់ Intel Core i5 និង Core i7 ដែលអាចទ្រាំទ្រ RAM ទំហំដល់ ១៦ GB។

ប្រព័ន្ធផ្ទុកទិន្នន័យជាប្រភេទ SSD ដោយមានជម្រើសខ្ពស់បំផុតត្រឹម ២៥៦ GB ប៉ុណ្ណោះ។ ចំណែកឯអេក្រង់វិញអាចបង្ហាញរូបភាពក្នុងកម្រិត 1080p។ ដើម្បីធ្វើឲ្យកុំព្យូទ័រមានកម្រាស់ស្ដើង ហេតុនេះគេមិនអាចបំពាក់ថ្មថាមពលធំបានឡើយ ដោយថាមពលថ្មរបស់ Notebook 9 អាចប្រើបានរយៈពេល ៧ ម៉ោងប៉ុណ្ណោះ។

Samsung នៅមិនទាន់បញ្ជាក់ពីតម្លៃ និង កាលបរិច្ឆេទចេញលក់កុំព្យូទ័រយួរដៃម៉ូដែលថ្មីទាំងពីរប្រភេទនេះនៅឡើយទេ។ ប៉ុន្តែសម្រាប់ម៉ូដែលមុនតម្លៃមានចាប់ពី ១ ២០០ ដុល្លារឡើងទៅ៕

notebook9_large

notebook9-3_large

notebook9-4_large

 

ចែករំលែក

បញ្ចេញយោបល់