ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំណាយពេលត្រឹម ២ម៉ោង នឹងចាប់ផ្ដើមដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះហើយ

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
63

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី និយោជិត របស់ភ្នាក់ងារកម្ពុជានាវាចរណ៍កាំសាប (KAMSAB) ថាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំណាយពេលត្រឹម ២ម៉ោង នឹងចាប់ផ្ដើមដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះនឹងត្រូវចំណាយថវិកាប្រមាណ១៩០០លានដុល្លារអាមេរិក។ គម្រោងនេះកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនចិន ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់នេះ។ ផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា គឺនឹងសាងសង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលក្នុងគម្រោងបន្ថយនៅត្រឹមប្រវែងជាង ១៩០គីឡូម៉ែត្រ អាចធ្វើដំណើរត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ។
លោកក៏បានបញ្ជាក់ទៀតថា អ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ មិនត្រឹមតែចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពខ្ពស់ទៀតផង។ ហើយអ្នកធ្វើដំណើរទាំងអស់ កុំបារម្ភមានគោក្របីឆ្លងកាត់ ព្រោះផ្លូវនេះបិទរបងជិត និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលក្រុមហ៊ុនចិនកំពុងសិក្សា៕

234

photo_2016-12-21_00-07-09

 

ចែករំលែក

បញ្ចេញយោបល់