អេក្រង់កោងអាចនឹងមានបំពាក់នៅលើ iPhone 8

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
81

iPhone ស៊េរីថ្មី អាចនឹងបំពាក់ជាមួយនឹងអេក្រងប្លាស្ទិកកោងប្រភេទ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung បើតាមការបញ្ជាក់របស់សារព័ត៌មាន Koreaherald។

Samsung បានប្រកាសថាខ្លួនអាចមានលទ្ធភាពអាចផ្គត់ផ្គង់អេក្រង់ប្លាស្ទិក OLED កោងចំនួនចន្លោះពី ៧០ ទៅ ១០០ លានផ្ទាំងដល់ Apple ដើម្បីបំពាក់លើ iPhone 8 នៅឆ្នាំក្រោយ។ ចំនួននេះស្មើតែពាក់កណ្ដាលនៃចំនួនលក់ iPhone ប្រចាំឆ្នាំដែលមានចំនួនដល់ទៅ ២០០ លានគ្រឿង។ ដោយឡែកសម្រាប់ផ្ទាំងអេក្រង់រាបស្មើដែលជាប្រភេទអេក្រង់ Liquid Crystal (LC) ក្រុមហ៊ុន LG និង JDI ជាអ្នកផ្គត់ផ្គង់ឲ្យ Apple។ អេក្រង់ប្លាស្ទិក OLED កោង Samsung ធ្លាប់យកទៅបំពាក់លើ Galaxy S7 Edge ឯ OLED ប្រភេទកញ្ចក់ប្រើសម្រាប់បំពាក់លើផ្ទៃអេក្រង់រាបស្មើ។

ទោះជាត្រូវពឹងលើ Samsung ខ្លាំងក្នុងការផ្គត់ផ្គង់អេក្រង់កោង OLED ក្រុមហ៊ុនផលិត iPhone អាមេរិកនេះ នឹងព្យាយាមអស់ពីលទ្ធភាពដើម្បីការពារមិនឲ្យមានព័ត៌មានលេចឮសំខាន់ៗទាក់ទងនឹង iPhone 8 ឲ្យដៃគូប្រជែង Samsung បានដឹងឡើយ៕

iphone8-curved-screen_large

iphone8curved-screen_large

ចែករំលែក

បញ្ចេញយោបល់