​​នាឡិកា Apple Watch ​មួយ​ទឹក​ចាប់ផ្តើមដាក់លក់ហើយ​

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
213

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់នាឡិកា Apple Watch របស់ខ្លួនជាផ្លូវការនៅលើវេបសាយរបស់ខ្លួន ជាមួយនឹងតម្លៃទាបជាតម្លៃថ្មី។ បើទោះបីជាមិនមែនជារបស់ថ្មី តែនាឡិការទាំងនោះបានឆ្លងកាត់ការធ្វើតេស្តដោយក្រុមហ៊ុន មុននឹងត្រូវបានដាក់លក់ជាមួយនឹងការធានាមួយឆ្នាំទៀតផង ជាហេតុធ្វើឱ្យយើងមិនចាំបាច់ព្រួយបារម្មណ៍អំពីគុណភាពនោះទេ។

apple-watch-refurb-01_large

នាឡិកាមួយទឹកដែលដាក់លក់គឺម៉ូដែល Apple Watch Series 1 និង Apple Watch Series 2 ដោយមានតម្លៃថោកជាងនាឡិកាថ្មី ១៤% ទៅ ១៦%។ មានន័យថា Apple Watch Series 1 មួយទឹកអាចមានតម្លៃទាបបំផុតត្រឹម ២២៩ ដុល្លារ និង Apple Watch Series 2 អាចមានតម្លៃទាបបំផុត ៣០៩ ដុល្លារ៕

capture

ចែករំលែក

បញ្ចេញយោបល់