ការថតរូប​ និង​លា​ក់​ទុក​រូប​សំងាត់​នៅ​លើ iPhone

ថ្ងៃពុធ ទី ២១ ធ្នូ ២០១៦​
91

សម្រាប់អ្នកដែលប្រើប្រាស់ iPhone គឺពិតជាមានភាពងាយស្រួលណាស់ ដោយមិនចាំបាច់ដំឡើងកម្មវិធីអីរញ៉េរញ៉ៃនោះទេ។ អ្នកអាចលាក់រូបភាពទាំងនោះ តាមរយៈកម្មវិធី Note ដែលមានស្រាប់ក្នុង iPhone របស់អ្នកបាន។

នេះជារបៀបធ្វើ៖

1.ចូលទៅកាន់Settings នៅក្នុង iPhone របស់អ្នករួចចុចត្រង់កម្មវិធី Notes.

2.សូមចុចបិទត្រង់Save Media to Photos ប្រសិនបើវាបើក

1-76

អ្នកបិទត្រង់ចំណុចនេះនោះរាល់រូបភាពដែលអ្នកបានថតតាមកម្មវិធី Note វាមិនបានរក្សាទុកក្នុង Camera Rolls នោះទេ។

3.មួយទៀតអ្នកត្រូវបន្ថែមដាក់នូវកម្មវិធី Notes នៅលើផ្ទាំង Widgets សិន បើមានស្រាប់ហើយអាចរំលងទៅជំហ៊ានបន្ទាប់បាន

ប្រសិនបើអ្នកមិនទាន់បានដាក់ Notes នៅលើផ្ទាំង Widgets នោះទេ សូមអូសនៅលើផ្ទាំង Lock screen រឺ Home screen ទៅខាងស្តាំដើម្បីបើក panel នៃ widgets រួចអូសទៅក្រោមបន្តិច រួចចុច Edit និង ចុច Add Notes រួចចុច Done

2-53

4.នៅពេលដែលអ្នកបានបន្ថែម Notes រួចរាល់ហើយនោះ សូមចុចShow More នៅជ្រុងខាងស្ដាំនៃ Notes នេះដើម្បីបង្ហាញនូវ shortcut icons ដូចជា new note, new to do list, new photo និង new sketch។

5.អ្នកបានធ្វើរួចរាល់ហើយនោះពេលបន្ទាប់អ្នកអាចធ្វើការថត និងរក្សាទុករូបភាពរបស់អ្នកបានយ៉ាងរហ័ស និងងាយស្រួល ដោយមិនចាំបាច់អូសផ្ទាំង Lock screen ទៅឆ្វេងដើម្បីចូល quick camera access នោះទេ គ្រាន់តែអូសមកស្ដាំនៃផ្ទាំង Lock screen និងចុចប៊ូតុង Camera ក្នុង Notes បានហើយ។

3-46

6.កម្មវិធីកាមេរ៉ានឹងបើក ហើយអ្នកអាចថតរូបបាន។ អ្នកត្រូវចុច confirmed ម្ដង នោះ រូបភាពនឹងរក្សាទុកក្នុង Notes ថ្មី ហើយអ្នកអាចចាក់សោររូបភាពដែលអ្នកបានថតនេះតាមរូបខាងក្រោម៖

4-34

7.បន្ទាប់ពីអ្នកចុចចាក់សោរ Note នោះអ្នកត្រូវប្រើ Touch ID រឺ password ដើម្បីលាក់រូបភាពនោះ

អ្នកមានវាហើយ នោះរូបថតរបស់អ្នកត្រូវបានលាក់ទុកយ៉ាងមានសុវត្ថិភាព។ ដូចនេះអ្នកអាចសាកល្បងប្រើប្រាស់បាន ហើយបើមានចម្ងល់ត្រង់ចំណុចណានោះអាចបញ្ចេញជាមតិសួរបាននៅខាងក្រោម។

 

ចែករំលែក

បញ្ចេញយោបល់