គ.ជ.ប ទទួលរថយន្ត៤៤គ្រឿង ម៉ូតូ២៩គ្រឿង និងសម្ភារៈជាច្រើនមុខផ្សេងទៀត ពីរដ្ឋាភិបាលចិន គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដល់ការងាររៀបចំការបោះឆ្នោត

ថ្ងៃអង្គារ ទី ២០ ធ្នូ ២០១៦​
178

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីរដ្ឋាភិបាលចិន នូវសម្ភារៈជាង៣០មុខ ដែលក្នុងនោះមានរថយន្តចំនួន ៤៤គ្រឿង ម៉ូតូ២៩គ្រឿង រួមទាំងសម្ភារៈច្រើនមុខផ្សេងៗទៀត គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដើម្បីបម្រើដល់ការងាររៀបចំ ការបោះឆ្នោតនៅកម្ពុជា។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងក្រោមការចូលរួមពី លោក សិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។

ពិធីប្រគល់និងទទួលនេះ កំពុងរៀបចំឡើងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

fn-2016-12-20-09-20-51-0 fn-2016-12-20-09-20-52-1 fn-2016-12-20-09-21-03-0 fn-2016-12-20-09-21-03-1 fn-2016-12-20-09-21-03-2 fn-2016-12-20-09-21-12-0 fn-2016-12-20-09-21-12-1 fn-2016-12-20-09-21-13-2 fn-2016-12-20-09-21-14-7

ចែករំលែក

បញ្ចេញយោបល់