លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ភាគីថៃ ធ្វើយ៉ាងណាឱ្យកងទ័ពទាំងពីរដើរតួនាទីជាអ្នកការទូត

ថ្ងៃចន្ទ ទី ១៩ ធ្នូ ២០១៦​
129

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យអគ្គមេបញ្ជាការនៃកងទ័ពថៃ ចូលជូបសម្តែងការគួសម និងពិភាគ្សាការងារ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព ហើយភាគីទាំងពីរបានពិភាក្សាគ្នាចង់ឱ្យយោធានៃប្រទេសទាំងពីដើតួនាទីជាអ្នកការទូត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ស្នើឱ្យភាគីថៃ ធ្វើយ៉ាងណាឱ្យកងទ័ពទាំងពីរ ដើរតួនាទីជាអ្នកការទូតសម្រាប់ប្រទេសទាំងពីរ ហើយប្រសិនមានរឿង ឬបញ្ហាអ្វីនោះ គប្បីណាដោះស្រាយគ្នា កុំឱ្យមានការរីករាលដាល ពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ឬក៏រីករាលដាលទៅកាន់វិស័យផ្សេងទៀត។ ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចនេះ នៅពេលដែលលោកបានអនុញ្ញាតឱ្យលោក ចាលើម ចៃ សិទ្ធីសាត (Chalermchai Sittisad) អគ្គមេបញ្ជាការនៃកងទ័ពថៃ ចូលជូបសម្តែងការគួសមនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។ការស្នើសុំដូចនេះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារលោកយល់ថាការ ទំនាក់ទំនងរវាងកងទ័ពទាំងពីរ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ចាលើម ចៃ បានជម្រាមជូនលោកនាយករដ្ឋមន្ត្រីកម្ពុជាថា លោកបានជួបពិភាក្សាការងារ ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានជួបពិភាក្សាការងារ ជាមួយលោក មាស សុភា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ លើកិច្ចការបញ្ហាព្រំដែន ធ្វើយ៉ាងណាជំរុញឱ្យមានការរីកចម្រើន និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែនផង និងសហការគ្នាក្នុងន័យជាមិត្តភាពផង៕

photo_2016-12-19_18-38-45

photo_2016-12-19_18-38-59 photo_2016-12-19_18-38-56 photo_2016-12-19_18-38-54 photo_2016-12-19_18-38-50

ចែករំលែក

បញ្ចេញយោបល់