បញ្ជាការដ្ឋាន កង​រាជអាវុធ​ហត្ថខេត្ត​សៀមរាប ​បើកវគ្គសិក្សា​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃកង​យោធពល​ខេមរភូមិន្ទ

ថ្ងៃសៅរ៍ ទី ១៧ ធ្នូ ២០១៦​
232

សៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២១០៦នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើក វគ្គ សិក្សាស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដល់នាយ នាយរង កងរាជអាវុធ ហត្ថខេត្តសៀមរាប ចំនួន១៥៦នាក់ ក្រោមការធ្វើបទបង្ហាញពីលោក ស៊ិន លី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងវគ្គ។

វគ្គសិក្សានេះរៀបចំឡើង ដើម្បីអោយយល់ច្បាស់នូវសារៈសំខាន់មួយចំនួនសម្រាប់ លំដាប់ឋានន្តរសក្តិ រយៈពេលតម្លើងឋានន្តរសក្តិ ពីមួយថ្នាក់ទៅមួយថ្នាក់ និងសិទ្ធ នៃការតែងតាំង និងតម្លើងឋានន្តរសក្តិ ការងារសោធននិវត្តន៍ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ៕

 photo_2016-12-17_15-33-05

photo_2016-12-17_15-33-13

ចែករំលែក

បញ្ចេញយោបល់