លោក​ស្រី ម៉ែន សំអន ៖ មន្រ្តីខ័ណ្ឌ​ជ្រោយ​ចង្វារ​ត្រូវបន្តបំរើ​សេវាសា​ធារណៈជូនប្រ​ជាពល​រដ្ឋឱ្យ​​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត

ថ្ងៃសុក្រ ទី ១៦ ធ្នូ ២០១៦​
120

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលខណ្ឌជ្រោយចង្វារ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ។

នាឱកាសនោះលោកស្រីបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឱ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថិរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍតាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាព ។

លោកស្រីក៏បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយគាត់ដោយបន្តធ្វើឱ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ង និងមានប្រសិទ្ធភាព ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ៕

15621804_354006161644759_3271286661253079154_n15590122_354006268311415_1069777445310167598_n15439828_354006284978080_6683951203884176959_n 15492574_354006248311417_8317422125225561924_n 15589717_354006171644758_7618132908973116094_n 15589731_354006348311407_3948808959902822593_n 15621578_354006324978076_6480566136415288453_n 15621951_354006378311404_6078490073105414494_n

ចែករំលែក

បញ្ចេញយោបល់