ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក Gregory A. Thomas នាយកប្រតិបត្តិវិទ្យាស្ថាន Natural Heritage លើលទ្ធភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យតាមរយៈការបណ្តែតផ្ទាំងសូលាលើផ្ទៃទឹក។
នៅក្នុងជំនួបនោះផងដែរ លោក អ៊ាង សុផល្លែត ក៏បានជម្រាបជូនលោក Gregory A. Thomas និងប្រតិភូថា ជាគោលការណ៍ក្រសួងបរិស្ថានស្វាគមន៍ លើកទឹកចិត្ត និងជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ជាពិសេសកាប្រើប្រាស់ថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ។
លោក អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្តឱ្យមានការសិក្សាលម្អិតបន្ថែមទៀត ជាពីសេសលើបញ្ហាបច្ចេកទេស និងប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ៕