ហេតុអ្វីបានជា Donald Trump មិនគួរលេងល្បែងជាមួយចិនជុំវិញបញ្ហាតៃវ៉ាន់

ថ្ងៃសុក្រ ទី ១៦ ធ្នូ ២០១៦​
107

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតបាននិយាយថា នយោបាយចិនតែមួយ អាស្រ័យទៅលើការចរចា និងឯករាជ្យពីអ្វីដែលចិនធ្វីជាថ្នូរឱ្យអាមេរិក។

ភូមិសាស្រ្តនយោបាយអាស៊ីខាងកើត គឺជារឿងប្រឌិតដែលពោរពេញទៅដោយភាពស្មុគស្មាញ។ ចិនទទូចថា តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន បើទោះបីជាជាកោះនេះ ដែលមានប្រជាជន ២៣ លាននាក់បានគ្រប់គ្រងដោយខ្លួនឯងអស់រយៈពេល ៥០ ឆ្នាំទៅហើយក៏ដោយ។ ធម្មនុញ្ញរបស់តៃវ៉ាន់ហៅខ្លួនឯងថា “សាធារណៈរដ្ឋចិន” ដែលជាមរតកកើតចេញពីអ្នកជាតិនិយមតាំងពីមានសង្រ្គាមស៊ីវិលជាមួយចិនតាំងពីឆ្នាំ ១៩៤៩ មកម៉្លេះ។ ចិននៅតែទាមទារថា ចិនទាំងអស់ ទាំងដីគោក និង Mongolia សុទ្ធតែជារបស់ចិន។ អាមេរិកទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ក្រោយពីអាមេរិកបានផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៩ មក។ ក៏ប៉ុន្តែ សន្ធិសញ្ញាជាកាតព្វកិច្ចដើម្បីលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ ត្រូវបានប្រើប្រាស់ដើម្បីឱ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួនពីការឈ្លានពានរបស់ចិន។

គេមានសមានចិត្តចំពោះលោក Trump មិនចង់ឱ្យមានការចូលរួមណាមួយនៅក្នុងល្បែងដ៏ស្មុគស្មាញនេះ ដែលត្រូវបានគេដឹងលឺថា ជាគោលការណ៍ចិនតែមួយ។ លោក Donald Trump គាំទ្រមនុស្សជាច្រើននៅតៃវ៉ាន់ នៅពេលដែលគាត់បានទទួលទូរស័ព្ទពីមេដឹកនាំតៃវ៉ាន់ Tsai Ing-wen។ វាគឺជាទំនាក់ទំនងលើកដំបូងរវាងមេដឹកនាំតៃវ៉ាន់ និងអាមេរិក អស់រយៈពេលជិត ៤០ ឆ្នាំ មក។ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងតវ៉ា ពេលនោះលោក Trump បានបញ្ចូនសារតែរយៈ Tweeter ថែមទាំងផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News អំឡុពេលបទសម្ភាសន៍នោះ គាត់បាននិយាយថា ចិនតែមួយ វាអាស្រ័យទៅលើការចរចា និងផ្អែកទៅលើអ្វីដែលចិនធ្វើ ជាថ្នូរមកវិញ។

សាស្រា្តចារ្យ Nick Bisley អ្នកជំនាញកិច្ចការអាស៊ីនៅសាកលវិទ្យាល័យ La Trobe នៅប្រទេសអូស្រ្តាលីនិយាយថា យុទ្ធសាស្រ្តរបស់លោក Trump ប្រកាន់ភាពជាក់ស្តែងច្រើនជាង ហើយវាគ្មានគំនិតណាមួយដែលអាចគេចផុតពីការរិះគន់បានទេ។ យើងនឹងមិនជំរុញរាល់កិច្ចការអ្វីៗនៅតែជុំវិញតុនោះទេ។

កាលពីថ្ងៃពុធកន្លងទៅ អ្នកនាំពាក្យទទួលបន្ទុកកិច្ចការនយោបាយរបស់ចិនលើតៃវ៉ាន់ លោក An Fengshan និយាយថា សន្តិភាព និងស្ថិរភាពនៅតៃវ៉ាន់ នឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បើសិនជាអាមេរិកនៅរារែកទៅលើ “ចិនតែមួយនោះ”  តៃវ៉ាន់នឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃទំនាក់ទំនង ចិន-អាមេរិក។ បើទោះបីជាលោក Trump មិនដែលបាននិយាយទៅដល់អ្វីដែលប្រពលរដ្ឋនៅកោះតៃវ៉ាន់នេះចង់បាន អំឡុងពេលការទម្លាក់តម្លៃនៃភាពជាអ្នកដឹកនាំរបស់ចិន។ ផ្ទុយទៅវិញលោក Trump បានធ្វើករណីនេះ ដូចជារឿងធុររកិច្ចទៅវិញ។

“លោក Trump បានព្យាយាមដើម្បីទទួលបាននូវការចំណេញពីការតថ្លៃបន្ថែមទៀត ដើម្បីប្រើប្រាស់តៃវ៉ាន់ក្នុងករណីជាមួយចិន” នេះបើយោងទៅលោក Tang Shaocheng អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់ Chengchi។ គាត់បានបន្ថែមថា “តៃវ៉ាន់គ្រាន់តែជាចំណុចខ្លាំងមួយសម្រាប់លោក Trump ប៉ុណ្ណោះ ហើយទង្វើផ្សេងៗទៀតរបស់លោក Trump វាគ្រាន់តែជាការផ្លាស់ប្តូរនៃបទបញ្ញត្តិល្បែងនយោបាយ ហើយកាន់តែធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាជននៅកោះតែវ៉ាន់ថែមទៀត។

ព្រឹទ្ធសភាអាមេរិក លោក Jonh McCain បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃសៅរ៍ថា គាត់មិនដឹងច្បាស់ពីទំនាក់ទំនងរវាងលោក Rex Tillerson និងលោក Putin នោះទេ។ ក៏ប៉ុន្តែ វាគឺជាក្តីព្រួយបារម្ភសម្រាប់ខ្ញុំ។ អ្វីដែលលោក Trump សង្ឃឹមថា នឹងបានទទួលផលចំណេញពីការចែចង់លោក Putin នោះ នៅមិនទាន់ច្បាស់នូវឡើយទេ។ មហាសេដ្ឋកិច្ចអចលនទ្រព្យរូបនេះ ប្រហែលជាត្រូវបានគេបោះឆ្នោតឱ្យជាប់ ដោយផ្នែកទៅលើពាក្យសន្យាថា គិតផលប្រយោជន៍អាមេរិកជាមុនសិន។ ក៏ប៉ុន្តែ សម្រាប់លោក Putin ដែលជាអ្នកជាតិសាសន៍និយមរបស់រុស្ស៊ី ទំនងជាមិនធ្វើឱ្យមានផលប្រយោជន៍ច្រើនដល់អាមេរិកឡើយ។

ប្រធានាធិបតីចិន លោក Xi Jingpng ដែលមានគំនិតផ្តួចផ្តើមទៅលើយុទ្ធសាស្រ្តសេដ្ឋកិច្ចស្តីពីខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺជាអ្នកដែលមានការពឹងពាក់ទៅលើទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាពិសេសជាមួយអាស៊ីកណ្តាល។

សព្វថ្ងៃនេះរុស្ស៊ីគឺជាអ្នកនាំប្រេងចេញចំណាត់ថ្នាក់កំពូលលើពិភពលោក ស្មើនឹង ៧០ នៃការនាំចេញទាំងអស់របស់រុស្ស៊ី។ អតិថិជនដ៏ធំបំផុតរបស់រុស្ស៊ីគឺចិន ដែលបានទិញប្រេង ២២ លានតោននៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។ ផ្ទុយទៅវិញ អាមេរិកមានតិចតួចណាស់សម្រាប់ផ្តល់ឱ្យរុស្ស៊ី។

បើសិនជាលោក Trump ចង់ទុករឿងជាតិសាសន៍មួយឡែកសិន ហើយនិយាយពីរឿងនយោបាយពិតៗនោះ៖ តើអាមេរិកនឹងធ្វើអ្វី បើសិនជាចិនសម្រេចចិត្តយកតៃវ៉ាន់មកវិញនោះ?។

ដើម្បីនិយាយឱ្យនឹកឃើញឡើងវិញនោះ ៖ តើខ្លួនអាចធ្វើអ្វីបាន? ទាហានអាមេរិកខ្លាំងជាងទាហានចិនជាទូទៅ ហើយប្រសិនបើមានសង្រ្គាមនៅតាមតំបន់ឆ្នេរសមុទ្រចិនវិញនោះ វានឹងមានការបង្ហូរឈាមយ៉ាងខ្លាំងក្លា ហើយចិនមិនអាចឈ្នះបានទេ។ ហ្វីលីពីនដែលធ្លាប់តែជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិកបានក្លាយទៅជាគូជំទាស់នឹងអាមេរិក ហើយជិតស្និទ្ធជាមួយចិនវិញ ចាប់តាំងពីលោក Duterte ចូលកាន់អំណាច។

សាស្រ្តាចារ្យ Shi Yinhong នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាមេរិកនៅសាកលវិទ្យាល័យ Renmin នៅទីក្រុងប៉េកាំង និយាយថា “ប្រធានាធិបតី Xi គឺជាមនុស្សដែលមានចរឹករឹងមាំ ហើយបានបង្ហាញនូវការយោគយល់មួយ ដែលមិនធ្លាប់មានពីមុនមក ចំពោះឥរិយាបថដ៏គឃ្លើនរបស់លោក Trump។ ក៏ប៉ុន្តែ ប្រសិនបើលោក Trump នៅតែចង់រំខានដល់ផលប្រយោជន៍ចិនដ៏ចម្បងនោះ ក្រោយពីគាត់ក្លាយជាប្រធានាធិបតីអាមេរិក ពេលនោះទំនាក់ទំនងចិន និងអាមេរិកនឹងទទួលផលរងគ្រោះ ខូចខាតខ្លាំងបំផុតចាប់តាំងពីការបន្តទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមក។ ចិននឹងមិនធ្វើការសម្រុះសម្រួលទេ។”

លោក Trump គិតថា គាត់គឺជាមនុស្សឆ្លាត ដោយសារតែគាត់ក្រឡុកស្ថានភាពនាពេលបច្ចុប្បន្ននៅអាស៊ីបូព៌ា ក៏ប៉ុន្តែ មានហេតុផលមួយ ហេតុអ្វីបានជាប្រធានាធិបតីអាមេរិក ៦ រូបមុន បានប្រកាន់ភ្ជាប់យ៉ាងរឹងមាំចំពោះ “ចិនតែមួយនេះ”។

នៅក្នុងល្បែងនយោបាយពិតៗ នៅពេលដែលអ្វីៗទាំងអស់ត្រូវបានគេដាក់មកលើតុចរចា ចិនដឹងយ៉ាងច្បាស់ថា អ្វីដែលខ្លួនចង់បាន ហើយឥឡូវនេះ ខ្លួនក៏ដឹងផងដែរថា អ្វីដែលខ្លួននឹងអាចទទួលបាន៕

sqsqsqsq

ប្រភព : Time ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦

 

ចែករំលែក

បញ្ចេញយោបល់