លោក Duterte ស្ថិតក្នុង​​ចំណោម​​អ្នកមា​នអំណា​ច​បំផុតក្នុ​ងពិភព​លោក​​

ថ្ងៃសុក្រ ទី ១៦ ធ្នូ ២០១៦​
86

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានអំណាចខ្លាំងបំផុតរបស់ពិភពលោក ដោយទស្សនាវដ្តី Forbes ដោយសារតែជំហរដ៏តឹងរឹងរបស់គាត់ទៅលើគ្រឿងញៀនខុសច្បាប់ និងឧក្រិដ្ឋកម្ម ហើយនិងសំដីដ៏ឆៅរបស់គាត់។

មេដឹកនាំហ្វីលីពីនរូបនេះបានជាប់ចំណាត់ថ្នាក់ទី៧០ ក្នុងចំណោមអ្នកមានអំណាចបំផុត ៧៤ នាក់ ដែលស្ថិតក្នុងបញ្ជីអ្នកមានអំណាចបំផុត។ ការដាក់ចំណាត់ថ្នាក់នេះគឺពឹងផ្អែកទៅលើចំនួនមនុស្ស ដែលមានឥទ្ធិពល ធនធានហិរញ្ញវត្ថុដែលពួកគេគ្រប់គ្រង ការពង្រីកអំណាចរបស់ពួកគេនៅក្នុងវិស័យជាច្រើន ហើយនិងសកម្មភាពដែលពួកគេប្រើប្រាស់អំណាចទាំងនោះ។

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងរយៈពេល ៤ឆ្នាំបន្តបន្ទាប់គ្នា ខណៈដែលលោក Donald Trump ប្រធានាធិបតីអាមេរិកជាប់ចំណាត់ថ្នាក់ទី២ និងលោកស្រី Angela Merkel ជាប់ចំណាត់ថ្នាក់ទី៣ ហើយនិងលោក Xi Jinping ជាប់តំណាក់ថ្នាក់ទី៤។

មេដឹកនាំសាសនា Roman Catholics លោក Pope Francis ជាប់ចំណាត់ថ្នាក់ទី៥។

ក្នុងនោះដែរ លោក  Duterte គឺជាមនុស្សម្នាក់ ដែលមានឈ្មោះថ្មីក្នុងចំណោមឈ្មោះថ្មី១១នាក់ផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីអ្នកមានអំណាចបំផុតក្នុងឆ្នាំនេះ។

រាជវាំង Malacanang បានស្វាគមន៍ចំពោះការសម្រេចឱ្យលោក Duterte ស្ថិតក្នុងបញ្ជីនេះ ហើយបានធានាចំពោះសាធារណជនថា លោកនឹងបន្តប្រើប្រាស់អំណាចរបស់គាត់ ដើម្បីបំរើប្រទេសឱ្យបានល្អ។

លោក Martin Andanar រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងហ្វីលីពីនបានមានប្រសាសន៍ថា លោក Duterte គឺជាបេក្ខជនមួយរូបដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែឧសភា ឆ្នាំ២០១៦។ ក្នុងនាមជាប្រធានាធិបតី លោកបានប្រើប្រាស់អំណាចដ៏ធំ ដែលត្រូវបានផ្តល់ដោយច្បាប់ធម្មនុញ្ញ ជាមួយនឹងការទទួលខុសត្រូវដ៍ខ្ពស់របស់គាត់ ដើម្បីជំរុញសុខុមាលភាពរបស់ប្រជាជន។

លោកបានបន្ថែមទៀតថា «ការងាររបស់គាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល៦ខែដំបូងយ៉ាងជោគជ័យ ហើយការងារនេះនឹងបន្តធ្វើបន្ថែមទៀតនៅឆ្នាំក្រោយៗនេះ។ ជាលទ្ធផល ការងារដ៏សំខាន់របស់គាត់ត្រូវបានធ្វើឡើងនៅកន្លែងដ៏ត្រឹមត្រូវ ហើយលោកតែងតែចាត់ទុកប្រជាជន និងប្រទេសរបស់គាត់ជាកត្តាសំខាន់បំផុត»។

ទស្សនាវដ្តីនេះបានឡើងថា ការសន្យាដែលថានឹងបញ្ចប់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនរបស់គាត់ បានជួយឱ្យគាត់ឈ្នះនៅក្នុងតំណែងប្រធានាធិបតី។

ទំនោរដែលស្តែងចេញពីអ្វីដែលគាត់បានគិត មិនថាជាពាក្យសំដីឆៅយ៉ាងណានោះ ក៏បានជួយឱ្យលោកមានភាពលិចធ្លោក្នុងទំព័រមុខនៃកាសែតផងដែរ។

ទស្សនាវដ្តីនេះបន្តទៀតថា ការប្រកាស់របស់លោក Duterte ដែលថា លោកនឹងផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិក  ហើយសេចក្តីថ្លែងការណ៍មួយ ដែលមន្ត្រីរបស់គាត់ បានប្រកាស់ពីចំណងមួយក្នុងការដាក់ចេញនូវគោលនយោបាយការបរទេសឯករាជ្យមួយរបស់គាត់៕

ប្រភព : The Philippine Star ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦

gnn-inter-jpg-3-png

ចែករំលែក

បញ្ចេញយោបល់