ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ ដែលត្រូវដំឡើងសម្រាប់ឆ្នាំ២០១៩

ថ្ងៃពុធ ទី ១៩ ធ្នូ ២០១៨​
199

រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានចេញអនុក្រឹត្យលេខ១៧៣ ស្តីពីការ កែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ សម្រាប់ឆ្នាំ២០១៩ ដែលអនុក្រឹត្យថ្មីនេះ បានកែប្រែឯកតានៃសន្ទស្សន៍ បៀវត្ស មូលដ្ឋានពីចំនួន ២១៣០រៀល ទៅចំនួន២៣៤០រៀល ក្នុងមួយ សន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
ការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ បានធ្វើឲ្យប្រាក់បៀ វត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កើនឡើងមួយកម្រិតទៀត ឡើងដល់ជាង១លានរៀល។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូ បង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធ ហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។

ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃ សន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូល ឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។ យោងតាម តារាងប្រាក់ បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩ ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រី រាជការ និងកម្លាំងប្រដាប់អាវុធមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន១,០១៤,៤៥០រៀល ត្រូវកើនដល់១,០៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៩៨,៩២៧រៀល ត្រូវកើនដល់ ១,១៥៤,៥៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៣៥,០២៧រៀល ត្រូវកើនដល់ ១,០៨៤,៣៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ (បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករ ប្រចាំខែគិតជាសាច់ប្រាក់)

ដោយឡែកសម្រាប់ប្រាក់បៀវត្សខ្ពស់បំផុត ( អតិបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

២៖ ប្រាក់បៀវត្សគ្រូបង្រៀន ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់ ៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៣៖ ប្រាក់បៀវត្សគ្រូពេទ្យ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន ២,១៣១,៥០០រៀល ត្រូវកើនដល់ ២,២៩៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៤៖ ប្រាក់បៀវត្សនគរបាលជាតិ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩

៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ (បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំ ខែគិតជាសាច់ប្រាក់)

បើតាមលោក យក់ ប៊ុនណា រាជរដ្ឋាភិបាលមិនត្រឹមតែដំឡើងប្រាក់បៀវត្ស សម្រាប់តែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ នៅនិវត្តជន ជាអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ក៏ត្រូវដំឡើងប្រាក់សោធន និវត្តន៍ប្រចាំខែផងដែរ ចាប់ពីខែមេសា ឆ្នាំ២០១៩។

គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំង ប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ ៕

ចែករំលែក

បញ្ចេញយោបល់