រដ្ឋបាលខេត្តក្រចេះ ប្រកាសជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកស្នួល

ថ្ងៃអង្គារ ទី ១១ ធ្នូ ២០១៨​
71

យោងតាមសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកស្នួល ដែលបណ្តាញព័ត៌មាន Grand News ទទួលបាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា រដ្ឋបាលស្រុកស្នួល នឹងធ្វើការជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ១រូប ដើម្បីបំពេញការងារការិយាល័យប្រជាពលរដ្ឋ ស្រុកស្នួល ខេត្តក្រចេះ។

សូមជម្រាបផងដែរថា ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្នួល មានតួនាទី សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលា ដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមអាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅខាងក្រោមដូចតទៅ៖

 

ចែករំលែក

បញ្ចេញយោបល់