កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលបច្ចេកវិទ្យាព័ត៌មានលំហអាកាសរបស់ចិន (Cyberspace Administration of China-CAC) បានប្រារព្ធធ្វើ«សន្និសីទអ៊ីនធឺណិតពិភពលោក»លើកទី៣នៅក្នុងទីក្រុងបុរាណ Wuzhen នៅក្បែរទីក្រុង Shanghai។ រដ្ឋបាល CAC នេះគឺជាស្ថាប័នមួយ ដែលមានបុគ្កលិកមកពី ក្រុមនាំមុខកណ្តាលសម្រាប់សន្តិសុខព័ត៌មាន និងអ៊ីនធឺណិត ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping និងជាស្ថាប័នដែលសម្របសម្រួលដល់គោលនយោបាយអ៊ីនធឺណិតរបស់ចិន។ សន្និសីទឆ្នាំនេះគឺមានទំហំតូចជាងកាលពីឆ្នាំមុន (ដោយមានអ្នកចូលរួម ១.៦០០នាក់ក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំមុនមាន ២.០០០នាក់) និងមានការយកចិត្តទុកដាក់ និងមានសារៈសំខាន់ជាងមុន។ សន្និសីទនេះរួមមានការតាំងបង្ហាញដ៏ធំមួយ ដែលរួមមានក្រុមហ៊ុនអ៊ីនធឺណិតចិនជាច្រើន និងក្រុមហ៊ុនអាមេរិកសំខាន់ៗជាច្រើន។
សន្និសីទនេះ គឺជាសន្និសីទដ៏សំខាន់មួយសម្រាប់ការប្រមូលផ្តុំរបស់ក្រុមហ៊ុនអ៊ីនធឺណិតចិនជាច្រើន ដូចដែលត្រូវបានបង្ហាញតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ដោយរួមមានមជ្ឈមណ្ឌលសន្និសីទ ដែលមានមុខងារ និងសមត្ថភាពថ្មីមួយ។ សន្និសីទនៅក្នុងទីក្រុង Wuzhen នឹងត្រូវធ្វើឡើងនៅទីនេះ ដោយសារតែមានការចាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក Jack Ma ដែលក្រុមហ៊ុន Alibaba របស់គាត់ ស្ថិតក្នុងទីក្រុង Hangzhou ដែលនៅក្បែរនោះ។
ការកែប្រែថ្មីសំខាន់មួយនៅក្នុងឆ្នាំនេះ គឺមានការចូលរួមពីរដ្ឋបាល CAC របស់ក្រសួងចិនជាច្រើន ដូចជា ក្រុមហ៊ុន Mobile Internet ក្រុមហ៊ុន Internet+Logistics និងក្រុមហ៊ុន Digital Economy។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យខ្លឹមសារកាន់តែមានភាពស៊ីជម្រៅ និងមានការចូលរួមពីស្ថានប័នអ៊ីធឺណិតចិនទាំងឯកជន និងសាធារណៈជាច្រើន។
បើទោះបីជាសន្និសីទនេះ បានចាប់ផ្តើមបើកជាមួយនឹងខ្សែវីដេអូមួយរបស់លោក Xi Jing-ping និងដឹកនាំដោយលោករដ្ឋមន្ត្រី Xu Lin ក៏ដោយនោះ ក៏រដ្ឋាភិបាលលោកខាងលិចជាច្រើនបន្តអនុវត្តនូវការមិនបញ្ជូនតំណាងជាន់ខ្ពស់របស់ពួកគេចូលរួមដែរ។ ហេតុផលមួយសម្រាប់រឿងនេះគឺដោយសារការសម្រេចចិត្តនូវកាលបរិច្ឆេទធ្វើសន្និសិទយឺតពេកពីប្រទេសចិន។ ប៉ុន្តែអ្វីដែលជាហេតុផលសំខាន់ ដែលលោកខាងលិចមានភាពស្ទាក់ស្ទើរនោះ គឺការព្រួយបារម្ភថា ចិននឹងមើលឃើញថាការចូលរួមរបស់ពួកលោកខាងលិច គឺជាការទទួលស្គាល់នូវតួនាទីឈានមុខរបស់ចិននៅក្នុងគោលនយោបាយបច្ចេកវិទ្យាព័ត៌មានលំហរអាកាស ហើយអាក្រក់ជាងនេះទៅទៀតនោះគឺ ការអនុម័តនូវគោលនយោបាយបច្ចេកវិទ្យាព័ត៌មានលំហរអាកាសចិន។
ចិនបានដឹងអំពីកង្វល់ទាំងអស់នេះ ហើយកំពុងតែធ្វើការដើម្បីជួយបន្ធូរបន្ថយស្ថានការណ៍។ ជាជំហានដំបូង ដែលមួយឆ្នាំកន្លងទៅនេះ រដ្ឋបាល CAC នេះ បានបង្កើតឱ្យមានគណៈកម្មាធិការពិគ្រោះយោបល់អន្តរជាតិ ដែលមានភាគីច្រើនចូលរួម ហើយបានធ្វើជាសហប្រធានដោយលោក Jack Ma និងអតីតប្រធាន ICANN លោក Fadi Chehade។ គណៈកម្មាធិការនេះនៅតែបន្តការងាររីកចម្រើនរបស់ខ្លួន ក៏ប៉ុន្តែការរីកចំរើននោះមានស្រាប់ទៅហើយ។ រដ្ឋបាល CAC បានពិគ្រោះយោបល់ជាមួយគណៈកម្មាធិការនេះស្តីពីការរៀបចំជាទូទៅនៃសន្និសីទមួយ បើទោះបីជារបៀបវារៈ និងចំនួនអ្នកចូលរួម អាស្រ័យទៅលើសេចក្តីសម្រេចរបស់រដ្ឋបាល CAC ក៏ដោយ។ សំខាន់ជាងនេះទៅទៀតនោះ រដ្ឋបាល CAC នេះ បានធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ចំពោះមុខសាធារណៈនៃសន្និសីទនេះ។
កាលពីប៉ុន្មានឆ្នាំមុនៗ អ្នករៀបចំសន្និសីទនេះបានព្យាយាម ដោយទទួលបាននូវភាពជោគជ័យចំពោះការចេញផ្សាយនូវសេចក្តីថ្លែងការណ៍ ស្តីពីរបាយការណ៍រួមនៃសន្និសីទនេះ ហើយបានធ្វើឱ្យលោកខាងលិចមានកង្វល់ទៅលើប្រធានបទនៃសន្និសីទនេះ។ នៅឆ្នាំនេះ រដ្ឋបាលនេះបានធ្វើឱ្យមានការផ្លាស់ប្តូរពីរ។ ទី១ គ្មានសេចក្តីថ្លែងការណ៍ចេញពីសន្និសីទនេះឡើយ ក៏ប៉ុន្តែមានសេចក្តីថ្លែងការណ៍ចេញពីគណៈកម្មាធិការពិគ្រោះយោបល់ទៅវិញ។ ទី២ និតិវិធីត្រូវបានគេប្រើប្រាស់ ដើម្បីអនុវត្តទៅលើសេចក្តីថ្លែងការណ៍នោះ គឺ«ជាគំរូនៃដំណើរការដែលមានការចូលរួម»។ ពង្រាងនៃសន្និសីទនេះត្រូវបានគេចែកចាយជាមុន ហើយមានការបញ្ចេញយោបល់ជាច្រើនត្រូវបានគេទទួលយក។
លទ្ធផលទាំងនោះ មានការកត់សំគាល់ទាំង នៅក្នុងសេចក្តីថ្លែងការណ៍ជាទូទៅ ដែលចៀសវាងនូវបញ្ហាចម្រូងចម្រាស់ដូចជា សេរីភាពអ៊ីនធឺណិត និងជាពិសេស នៅក្នុងកថាខណ្ឌ២ ដែលនិយាយដូចខាងក្រោមនេះ (ដូចដែលបានគូសបញ្ជាក់បន្ថែម)
ចំណុចទី៣ ប្រទេសជាច្រើនបានយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខផ្នែកព័ត៌មានវិទ្យា ហើយដើម្បីធ្វើឱ្យសាធារណៈទទួលយកនូវបទបញ្ជាអ៊ីនធឺណិតអន្តរជាតិស្តីពី មូលដ្ឋាននៃការគោរពអធិបតេយ្យជាតិនៅក្នុងលំហបច្ចេកវិទ្យាព័ត៌មាន ខណៈដែលមានការទទួលស្គាល់តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀង ផ្អែកទៅលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃបញ្ហាទំនាក់ទំនងអន្តរជាតិ និងលំហរបច្ចេកវិទ្យាព័ត៌មានអន្តរជាតិ។ បទដ្ឋាន និងបទបញ្ញត្តិអន្តរជាតិនិងក្លាយទៅជាការចង់បានរួមនៃសង្គមអន្តរជាតិ។
ចំណុចទី៤ ការចូលរួមពីពហុភាគី និងភាគីចម្រុះ និងក្លាយទៅជាបទដ្ឋានសម្រាប់ការគ្រប់គ្រងអ៊ីនធឺណិត។ រដ្ឋាភិបាល អង្គការអន្តរជាតិ ក្រុមហ៊ុនប្រតិបត្តិអ៊ីនធឺណិត សហគមន៍បច្ចេកវិទ្យា អង្គការស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងបុគ្គលគ្រប់រូប និងប្រកាន់យកនូវសកម្មភាពវិជ្ជមានដើម្បីថែរក្សា និងលើកតំកើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅស្តីអំពីការបង្កើតឡើងនូវប្រព័ន្ធអ៊ីនធឺណិតរួម និងគ្រប់គ្រងដោយយើងទាំងអស់គ្នា។ ហើយទាំងអស់ចូលរួមវិភាគទានចំពោះការអភិវឌ្ឍដោយចីរភាពនេះ។
ពាក្យដែលនិយាយថា «អធិបតេយ្យភាពជាតិនៅក្នុងលំហរបច្ចេកវិទ្យាព័ត៌មាន» ជំនួសពាក្យដ៏ចម្រូងចម្រាស់ដែលគេបានប្រើយូរមកហើយនោះ ហៅថា «អធិបតេយ្យភាពលំហរបច្ចេកវិទ្យាព័ត៌មាន»។ ភាសាថ្មីដែលគេបានបង្ហាញឡើងនេះ កាន់តែបង្ហាញច្បាស់លាស់នៅក្នុងចំណុចជាក់លាក់ណាមួយ ដែលរដ្ឋនានាគួរតែ ឬមួយនឹងអនុវត្តការទទួលខុសត្រូវដើម្បីធ្វើឱ្យលំហរព័ត៌មានបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព និងសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងក្របខណ្ឌព្រំដែនរបស់ពួកគេ។ នៅពេលជាមួយគ្នានេះដែរ វាក៏លុបចោលនូវការចាប់អារម្មណ៍ ដែលថា រដ្ឋណាមួយចង់ស្វែងរកធ្វើជាអនុត្តរភាពនៅក្នុងលំហបច្ចេកវិទ្យាព័ត៌មានសកលលោក។
ស្រដៀងគ្នានេះដែរ នៅក្នុងពាក្យដែលថា ការចូលរួមពីពហុភាគី ដូចដែលបានដាក់ក្នុងបញ្ជីនៃចំនួនអ្នកតំណាងដែលអ្នកដទៃហៅថា «អ្នកចូលរួមជាច្រើន» តំណាងឱ្យការផ្លាស់ប្តូរសំខាន់ណាមួយនោះ។ ពាក្យដែលគេបានប្រើសម្រាប់ភាគី ដែលពាក្យចិនហៅថា Fang ដែលមានន័យថា ជាបុគ្គល ឬភាគីណាមួយ។ ដូច្នេះ ចិនកំពុងតែផ្តល់សញ្ញាដើម្បីទទួលស្គាល់ការពិតថា ការបង្កើតប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សន្តិសុខ បើកចំហ និងមានប្រសិទិ្ធភាពនោះ តម្រូវឱ្យមានការចូលរួមពីភាគីជាច្រើន ដែលមានផលប្រយោជន៍ ពោលមិនមែនត្រឹមតែពីរដ្ឋផ្សេងៗនោះទេ។
ជាការពិតមែនហើយ វាជារឿងតូចក៏ប៉ុន្តែជាការផ្លាស់ប្តូរដ៏មានសារៈសំខាន់ ដូចជាការលើកឡើងទាំងនេះ ដែលមានលក្ខណៈតថភាពជាក់ស្តែងកាន់តែធំធេង។ ចិនកំពុងតែកា្លយជាមហាអំណាចនៅក្នុងឆាកពិភពលោក។ ខណៈដែលចិនឈានចូលទៅក្នុងតួនាទីនេះ ដូចជានៅក្នុងកិច្ចការលំហព័ត៌មានបច្ចេកវិទ្យា ជាឧទាហរណ៍។ ចិនកំពុងតែយកចិត្តទុកដាក់ចំពោះ ផលវិបាកកាន់តែធំធេងឡើងទៅលើសកម្មភាព និងពាក្យសំដីរបស់ខ្លួន។ សម្រាប់ខ្ញុំ កិច្ចការនេះហាក់ដូចជាមានការវិវត្តគួរជាទីពេញចិត្ត៕
ប្រភព : The Diplomat