វៀតណាមបានទាមទារឱ្យចិនដកតែមប្រៃសណីយ៍ស៊ីរីថ្មីដែល «រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម» នៅក្នុងសមុទ្រចិនខាងត្បូង។
កាសែត Tuoi Tre បានរាយការណ៍កាលពីថ្ងៃពុធឱ្យដឹងថា តែមដ៏ចម្រូងចម្រាសចំនួនប្រាំដែលត្រូវបានបោះពុម្ភផ្សាយកាលពីខែតុលា បានរងការវាយប្រហារដោយសារតែមានរូបផ្ទះបំពាក់ ដោយអគ្គិសនីដែលកសាងដោយប្រទេសចិនដាក់នៅប្រជុំកោះ Spratly ដែលមានជម្លោះ។
សេចក្តីប្រកាស ដែលបានបង្ហោះកាលពីថ្ងៃអង្គារនៅលើគេហទំព័ររបស់ក្រសួងទំនាក់ទំនង និងព័ត៌មានវៀតណាម បានទាមទារឱ្យមានការដកចេញជាបន្ទាន់នូវតែមប្រែសណីយ៍ទាំងអស់នោះពីការផ្សព្វផ្សាយ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា «ការបោះពុម្ភផ្សាយតែមទាំងនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Spratly »។
ទាំងចិន និងវៀតណាមបានអះអាងថា តាមបណ្តាជួរកោះតូចៗនៅលើដីជាប្រវត្តិសាស្រ្តនោះកំពុងតែមានជម្លោះកាន់តែធ្ងន់ធ្ងរឡើង ទៅលើតំបន់ជម្លោះអធិបតេយ្យដែនសមុទ្រដ៏ធំនៃ សមុទ្រចិនខាងត្បូង។
វៀតណាមនៅតែរក្សាថា ប្រទេសចិនកំពុងសាងសង់បន្ទាយយោធាលើប្រជុំកោះ Spratly ដែលប្រទេសទាំងពីរមានវត្តមានជាអ្នកតំណាង ក៏ដូចជានៅលើកោះជិតខាង Paracel ដែលប្រទេសចិនបានរឹបអូសពីប្រទេសវៀតណាមទាំងស្រុងនៅក្នុងឆ្នាំ ១៩៧៤។
ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងតៃវ៉ាន់ក៏បានរក្សានូវការទាមទារនៅតាមជួរកោះ Spratly ។
ប្រទេសចិនបានទាមទារភាគច្រើនបំផុតនៃសមុទ្រចិនខាងត្បូង ដែលតំបន់នេះគឺជាផ្លូវទឹកដឹកជញ្ជូនមមាញឹកបំផុតរបស់ពិភពលោក ហើយមានសក្តានុពលខ្ពស់ផ្នែកធនធានប្រេង ដែលជាផ្នែកមួយនៃដែនដីសមុទ្រ។
នៅពេលដែលភាពជាម្ចាស់នៃកោះនីមួយៗ នៅតែមិនទាន់ត្រូវបានដោះស្រាយស្ថិតក្រោមច្បាប់អន្ដរជាតិនោះ តុលាការមជ្ឈិត្តកម្មអន្តរជាតិបានចេញសេចក្តីសម្រេចមួយកាលពីខែ កក្កដាថា ចិនពុំមាន «មូលដ្ឋានច្បាប់» ក្នុងការទាមទារសិទ្ធិជាប្រវត្តិសាស្រ្តនៅក្នុងដែនទឹកនេះទេ៕
ប្រភព: Anadolu Agency ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦