នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ អាគារថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលស្ថិតនៅខណ្ឌដូនពេញ ជាប់នឹងរបងសាលារាជធានីភ្នំពេញ នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
អគារទីស្តីការក្រសួងប្រៃសណីយ៍ថ្មីនេះ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមាណ ជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់ ៤ ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕